សមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ស្វាយរៀង)៖ ជនសង្ស័យចំនួនចំនួន ២៨នាក់ ក្នុងនោះស្ត្រី ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន 0២ទីតាំង នៅបុរី CK នៅផ្ទះលេខM47 និងផ្ទះលេខM29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ជាមួយគ្នានេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri…
នគរបាលខណ្ឌដង្កោតាមចាប់ជនដៃដល់ដុតផ្ទះម្ដាយបង្កើតបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាអ្នកដុតបំផ្លាញផ្ទះម្ដាយបង្កើតខ្លួនឯង បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងអណ្ដាតភ្លើង ខណៈប្ដីរបស់ជនរងរបួសធ្ងន់ ដល់ស្រុកកោះធំ ខេត្តកណ្ដាល។ ជនដៃដល់បាននិងកំពុងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តនិតិវិច្បាប់។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រាប់នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បញ្ជាក់ថា ជនដៃដល់ត្រូវបានឃាត់ខ្លួននៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ តាមការបញ្ជាក់ពីលោកអធិការខណ្ឌ កាលពីយប់ថ្ងៃទី២១វិច្ឆិកាយប់មិញនេះ ជនដៃដល់បានដុតបំផ្លាញផ្ទះម្ដាយខ្លួននឯងបណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះជាច្រើនខ្នងនៅសង្កាត់ជើងឯក ខណ្ឌដង្កោ…
កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ ៨នាក់ ក្លែងជាសមត្ថកិច្ចធ្វើសកម្មភាពគាបជំរិតទារប្រាក់ពីជនបរទេសនៅពេលយប់ក្នុងរាជធានីភ្នំពេញ
ដោយមានការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖២០នាទីទៀបភ្លឺ មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ចំនួន ៥២,០០០ដុល្លារអាមេរិក លើបុរសជនជាតិចិន ស្ថិតនៅចំណុចផ្លូវ៣៥២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ LONG JUN ភេទប្រុស អាយុ ២៩ឆ្នាំ…
ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ បានឈានដល់កម្រិតគួរឱ្យព្រួយបារម្ភ និងកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើភូមិសាស្ត្រក្រុងពោធិ៍សាត់ ជាពិសេសនៅចំណុចរសើបចំនួនពីរ គឺតំបន់ ព្រៃញី និង ក្បាលហុង។យោងតាមប្រភពព័ត៌មានពីមូលដ្ឋាន បានឱ្យដឹងថា ការកើនឡើងនៃកម្ពស់ទឹកយ៉ាងគំហុកនេះ គឺបណ្តាលមកពីក្បាលស្ទឹងសំខាន់ៗទាំងបីនៅប៉ែកខាងលើ បានបុកសម្រុកហូរធ្លាក់មកព្រមគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យលំហូរទឹកនៅផ្នែកខាងក្រោមនៃដងស្ទឹងពោធិ៍សាត់មិនអាចរំដោះបានទាន់ពេលវេលា។ អាជ្ញាធរខេត្ត និងក្រុងពោធិ៍សាត់ បាននឹងកំពុងចុះអន្តរាគមន៍យ៉ាងសកម្ម ដោយបានដាក់ពង្រាយកម្លាំងដើម្បីជួយទប់ទឹកនៅតំបន់ ដែលប្រឈមការបាក់ច្រាំង ឬទឹកហៀរ និងជាពិសេសគឺការផ្តល់អាទិភាពខ្ពស់បំផុតក្នុងការ ជម្លៀសប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមគ្រោះថ្នាក់ខ្លាំង ទៅកាន់ទីទួលសុវត្ថិភាព។ ជាមួយគ្នានោះ អាជ្ញាធរមូលដ្ឋាន សូមអំពាវនាវទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់…
Breaking News៖ រថយន្ដក្រុងដឹកអ្នកដំណើរបុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់ ១៣នាក់ និងរបួស ២៤នាក់ នៅស្រុកសន្ទុក
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យមានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះស្លាប់១៣នាក់ និងរងរបួស២៤នាក់។ នេះបើតាមការឲ្យដឹពីលោកអធិការនគរបាលស្រុកសន្ទុក ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។ បើតាមលោកអធិការស្រុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឡើងដោយរថយន្តក្រុងពីរជាន់ដឹកអ្នកដំណើរ បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយទឹក។ លោកអធិការស្រុកបញ្ជាក់ថា ក្នុងករណីនេះ មានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះរបួស២៤ និងស្លាប់១៣នាក់នៅកន្លែងកើតហេតុ ស្រី៨នាក់។ លោកអធិការស្រុកបញ្ជាក់ថា គិតមកដល់ពេលនេះ ជនរងគ្រោះត្រូវបានរកឃើញ និងស្រង់ឡើងគោកអស់ហើយ និងកំពុងទំនាក់ទំនងរកសាច់ញាតិ៕
ឃាត់ខ្លួនយុវជន ៥នាក់ ក្រោយធ្វើសកម្មភាពកាប់យុវជនម្នាក់បណ្ដាលឱ្យរបួស នៅស្រុកថ្មគោល
(បាត់ដំបង) ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វើការបង្រ្កាប ឃាត់ខ្លួនយុវជនមួយក្រុមមានគ្នាចំនួន ០៥នាក់។ លោកអធិការ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង ០៥នាក់នេះ ធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសកម្មភាពដោយប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះជាយុវជនម្នាក់ បណ្តាលឱ្យរងរបួសដៃ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីឃាតកម្មទៅលើជនជាតិចិន កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ
កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២៣៖០៧នាទី កម្លាំងសមត្ថកិច្ចទទួលព័ត៌មានថា មានជនជាតិចិន ភេទប្រុស ០១នាក់ស្លាប់ ស្ថិតនៅភូមិត្រពាំងផ្លុង១ ឃុត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង មួង សុធា ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង, លោកឧត្តមសេនីយ៍ទោ ហ៊ុន…
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់ពីទម្រង់សាមញ្ញៗ នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងពីទម្រង់នៃការប្រពឹ្រត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានកំពុងកើតមានទូទាំងពិភពលោក ដោយក្រុមជនល្មើសបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីអូសទាញជនរងគ្រោះឱ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក្នុងកិច្ចសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មានកម្ពុជាថ្មី។ បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ ទម្រង់នៃការឆបោកតាមប្រព័ន្ធអនឡាញមានច្រើន ក្នុងនោះមានទម្រង់ទិញទំនិញតាមប្រព័ន្ធអនឡាញ ទម្រង់វិនិយោគ និងមួយចំនួនទៀត ជាការបន្លំខ្លួនធ្វើជាមិត្តភក្តិក្នុងបណ្ដាញសង្គម ឬធ្វើជាសហការី ខណៈទម្រង់ផ្សេងទៀត ក៏អាចកើតចេញពីការលេងហ្គេមតាមប្រព័ន្ធអនឡាញផងដែរ។ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឧទាហរណ៍ថា”បើករណីហ្គេម នៅពេលអ្នកលេងចាប់ផ្ដើមវក់នឹងហ្គេម ក្រុមឆោក ចាប់ផ្ដើមចុះតម្លៃសម្ភារ និងយកសម្ភារប្លែកៗមកទាក់ទាញចំណាប់អារម្មណ៍ឱ្យអ្នកហ្គេមទាំងនោះចុចទាញយកមកប្រើប្រាស់ ដោយចំណាយប្រាក់ ហើយក្លាយជាជនរងគ្រោះដោយពុំដឹងខ្លួន”។…
ឯកឧត្តម សុខ លូ អញ្ជើញចុះសួរសុខទុក្ខយុវតីជាពលកររងគ្រោះដោយអំពើរំលោភបំពានរបស់ទាហានឈុតខ្មៅថៃ
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីត្រូវបានទាហានឈុតខ្មៅរបស់ថៃរំលោភបំពានលើរាងកាយ។ ករណីរំលោភបំពានលើរាងកាយដ៏ព្រៃផ្សៃនេះ បានកើតឡើងកាលពីយប់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តចាន់បុរី ប្រទេសថៃ ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលដែលស្ត្រីរងគ្រោះ (អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ) និងពលករខ្មែរប្រុសស្រីជាង…
Update៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ត្រូវបានឃាត់ខ្លួនករណីរំដោះអ្នកទោសចេញពីតុលាការ ខេត្តស្វាយរៀង
នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តស្វាយរៀង បានប្រដេញឃាត់ខ្លួនរថយន្ដមួយគ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចូលបាញ់រំដោះអ្នកទោសចេញពីសាលាដំបូងខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨វិច្ឆិកានេះ។ តាមព័ត៌មាន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅភូមិតាលៀន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យដែលឃាត់ខ្លួននេះ ជាជនជាតិវៀតណាម ខណៈជនសង្ស័យផ្សេងទៀតនៅកំពុងគេចខ្លួននៅឡើយ។ សូមជម្រាបថា បើតាមព័ត៌មានពីសមត្ថកិច្ចខេត្តស្វាយរៀង អ្នកទោសដែលត្រូវបានរំដោះចេញមាន៦នាក់ ទាំងដៃជាប់ខ្នោះ តាមមធ្យោបាយរថយន្ដពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភំពេញ 2CA-0592។ ការចូលមករំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងនេះ ធ្វើឡើងនៅពេលសមត្ថកិច្ចនាំអ្នកទោស ចូលទៅតុលាការ ដើម្បីកាត់ទោស៕
