អ្នកនាំពាក្យក្រសួងការងារ បន្តអំពាវនាវយ៉ាងទទូចឱ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ពិចារណាការងារនៅក្នុងស្រុក ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយគួរតែស្វែងរកឱកាសការងារនៅក្នុងស្រុកដែលមានជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូន។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ នេះថាបងប្អូនប្រជាពលរដ្ឋ មិនគួរឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារធ្វើនៅប្រទេសថៃនោះទេ ពួកគាត់គួរតែស្វែងរកឱកាសការងារក្នុងស្រុកវិញ ដែលមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំមានការការពារពីរបបសន្តិសុខសង្គមផងដែរ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា៖ «ខ្ញុំសូមអំពាវនាវដោយទទូច សូមបងប្អូនប្រជាពលរដ្ឋកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា ហើយគួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប មានការលក្ខខណ្ឌការងារល្អប្រសើរ…
អភិបាលខេត្តតាកែវណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋ
(តាកែវ)៖ ឯកឧត្តម វ៊ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំនិងរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ ពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានកាន់តែប្រសើរឡើងថែមទៀត ។ នៅក្នុងឱកាសអញ្ជើញក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តតាកែវ នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ក៏មាន ការអញ្ជើញចូលរួមពីឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត…
នគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមជាមួយនឹងកម្លាំងនគរបាលជំនាញឥណ្ឌូណេស៊ី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី បានឈានដល់ការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់
នគរបាលជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមជាមួយនឹងកម្លាំងនគរបាលជំនាញឥណ្ឌូណេស៊ី និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមការផ្តល់ព័ត៌មានពីនគរបាលឥណ្ឌូណេស៊ី បានឈានដល់ការឃាត់ខ្លួន និងបញ្ជូនមុខសញ្ញានិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន ស្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ ASTUTIK DEWI អាយុ ៤២ឆ្នាំ ទៅកាន់ប្រទេសដើមវិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ប្រតិបត្តិការឃាត់ខ្លួន និងបញ្ជូនជនមុខសញ្ញាអន្តរជាតិមួយនេះ បានធ្វើឡើង បន្ទាប់ពីមានការស្នើសុំតាមរយៈការចេញ និវេទន៍ក្រហម (Red Notice) របស់នគរបាលអន្តរជាតិ (Interpol) ចុះថ្ងៃទី១២ ខែមីនា…
ជនសង្ស័យ ២៨នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រតិបត្តិការដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ខាងលើ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវអំពីការឆបោក បែបលោងលោមស្នេហានិងកំហែងទារប្រាក់ រហូតបានឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹង ការប្រព្រឹត្ត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខាងលើនេះ។ ក្នុងចំណោមជនសង្ស័យទាំង២៨នាក់ មានជនជាតិវៀតណាមចំនួន២៧នាក់…
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ដោយឥតគិតថ្លៃ ជូនមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកម្មវិធីពិនិត្យភ្នែក និងវាស់កាត់វ៉ែនតា ជាប្រភេទវ៉ែនតាការពារកុំព្យូទ័រ វ៉ែនតាមីញ៉ូប និងវ៉ែនតាសម្រាប់អានអក្សរ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់លំដាប់ថ្នាក់ ដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយសហការជាមួយក្រុមគ្រូពេទ្យភ្នែក គៀនឃ្លាំង។
ករណីជនសង្ស័យ ៣នាក់ គាស់បន្ទប់ជួលស្រ្តីម្នាក់យកប្រាក់អស់ ៣ម៉ឺនដុល្លារអាមេរិច ពេលនេះឃាត់ខ្លួនបានហើយ!
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាវេលាម៉ោង ១៨៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ជាបន្តបន្ទាប់ ករណីលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ និងសមគំនិតអំពើលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម…
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី ៣ដើម
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៍ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម…
ឃាតកម្មក្មេងទំនើងកាប់គ្នានៅស្រុកកៀនស្វាយ, ជនរងគ្រោះដាច់កស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជនសង្ស័យ ៦នាក់ត្រូវឃាត់ខ្លួន
(កណ្ដាល)៖ ជនរងគ្រោះម្នាក់ ត្រូវបានក្រុមក្មេងទំនើងកាប់បណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចមុខជីផ្កាយ៥ ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ក៏ប្រទះឃើញសាកសពដេកស្លាប់នៅជាប់និងផ្លូវជាតិលេខ១ ហើយមានក្រុមក្មេងស្ទាវនៅនឹងកន្លែងកើតហេតុ។ ភ្លាមនោះកម្លាំងជំនាញបានឃាត់ខ្លួនក្រុមក្មេងស្ទាវ ចំនួន ០៦នាក់ យកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង, ឈ្មោះ…
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការច្បាប់លើបទល្មើសសម្រាស់ និងរបាំងបិទភ្ជិតព្រែកយ៉ាងម៉ឺងម៉ាត់
(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និងរបាំងបិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណាដែលហ៊ានបង្កើតបទល្មើសទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់បានបំផ្លាញធនធានធម្មជាតិយ៉ាងច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។ លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, រួមនិងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២៥នេះ…
រដ្ឋបាលខេត្តកំពង់ចាម៖ ឃាតកម្មដុតផ្ទះ និងអារ-កសម្លាប់ បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតកត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ឃាតកម្មដុតផ្ទះ និងអារ-កសម្លាប់បានបណ្តាលឱ្យមនុស្ស ០៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតករត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦៖០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មានពីករណីឃាតកម្ម ដុតផ្ទះ និងអារ-កសម្លាប់ នៅភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត…
