Category: ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ព្រមទាំងនាំយកកូនឈើចែកជូនពុកម៉ែបងប្អូនសម្រាប់ដាំនៅតាមជម្រកបណ្ដោះអាសន្ន ដើម្បីផ្តល់ជាម្លប់និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី​ និងក្រុមការងារ​ ក៏បានពិនិត្យវឌ្ឍនភាព នៃគម្រោងជួយគាំទ្រជីវភាពជាបណ្ដោះអាសន្ន តាមរយៈការដាំបន្លែនិងចិញ្ចឹមមាន់ស្រែ ព្រមទាំងបានសួរសុខទុក្ខពុកម៉ែមាមីងជាជនពិការនៅជម្រកបណ្តោះអាសន្ន និងនាំយកអំណោយរទេះរុញជូនផងដែរ។ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងមិនទុកចោលបងប្អូនណាម្នាក់…

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ត​មណ្ឌលគិរី

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ត​មណ្ឌលគិរី

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី…

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មកដល់ពេលនេះ អគ្គនាយកដ្ឋាន ចំនួន៣ និង ៣០នាយកដ្ឋាន នៅតាមក្រសួងស្ថាប័នផ្សេង ត្រូវបានកាត់បន្ថយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពវិធានគន្លឹះមួយសំខាន់ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយការធ្វើវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។ សម្ដេចធិបតី បានបន្ថែមថា មកដល់ម៉ោងនេះ…

រកឃើញសពម្តាយ និងកូន ២នាក់ ដែលស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់នៅក្រុងកែប

(កែប)៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសពមនុស្ស ០៣នាក់ ដែលជាម្តាយ និងកូនប្រុស ០២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់ ០១គ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ អាជ្ញាធរ និងក្រុមការងារ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព…

ជន​ជាតិចិន និងជនជាតិវៀតណាមចំនួន ៤៥៧នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិន និងជនជាតិវៀតណាមសរុបចំនួន ៤៥៧នាក់ ស្រី៤៤នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​ពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន…

អភិបាលខេត្តកណ្ដាល ស្នើឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams)

(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់…

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចេញសេចក្តីប្រកាសណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះសម្រាប់បណ្តាក្លឹប និងសមាគមកីឡាបាល់ទាត់ដែលបំណងចូលរួមប្រកួត។ យោងតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ក្រុមនីមួយៗតម្រូវឱ្យមានសមាសភាពកីឡាករក្នុងបញ្ជីដំបូងចាប់ពី ១៥នាក់ ដល់ ២២នាក់ និងមន្ត្រីដឹកនាំក្រុមចំនួន ០៥នាក់។ ចំពោះការដាក់ពាក្យ ក្រុមនីមួយៗត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ *ពាក្យសុំចូលរួមប្រកួត និងសេចក្តីប្រកាសផ្លូវការ។ *បញ្ជីឈ្មោះមន្ត្រី និងកីឡាករដែលមានបិទរូបថតត្រឹមត្រូវ (រួមទាំងបញ្ជីឈ្មោះចុងក្រោយ)។ *រូបថតថ្មីខ្នាត ៤x៦ ចំនួន ២សន្លឹក។ *ទង់អនុស្សាវរីយ៍សម្រាប់ផ្លាស់ប្តូរមុនការប្រកួត និងទង់តំណាងក្លឹបខ្នាត ០,៨ម៉ែត្រ x…

You missed