Category: ព័ត៌មានជាតិ

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖ ១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា “ឯកសារពិត” ឬ “ក្លែងក្លាយ” ដោយមិនចាំបាច់រង់ចាំយូរ។ ២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain…

សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ ចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការថែររក្សាអត្តសញ្ញាណជាតិ និងលើកស្ទួយកេរ្ត៍ដំណែលវប្បធម៌

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមសិល្បករខ្មែរ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី អគារ The KAMPUS។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈអចិន្រ្ដៃយ៏ គណៈកម្មធិការកណ្ដាល សមាជិក សមាជិកា ស.ស.យ.ក. សិល្បករ សិល្បការនី ជាច្រើនរូបផងដែរ។…

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលអប់រំកែប្រែទី៤

(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានកាចូលរួមពី ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពការងារ នៅមណ្ឌលអប់រំកែប្រែទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងពន្ធនាគារ។ ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក បានធ្វើការណែនាំនូវអនុសាសន៍សំខាន់ៗ មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រី នូវចំណុចសំខាន់ៗមួយចំនួន ៖ – ពង្រឹងលើការពិនិត្យឆែកឆេរវត្ថុហាមឃាត់ ទូរស័ព្ទដៃ និងគ្រឿងញៀន នាំចូលក្នុងពន្ធនាគារ –…

កម្ពុជា និងគុយបា ពិភាក្សាលើលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យជីវឱសថ ផ្តោតលើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូដឹកនាំ ដោយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា និងលោកវេជ្ជបណ្ឌិត Pedro Camilo Rodríguez Rodríguez ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន BIOCUBAFARMA របស់សាធារណរដ្ឋគុយបា។ ក្នុងជំនួបនេះ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A និងសិស្សជំនាញបច្ចេកទេសជាង ៣ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសិស្សជ័យលាភីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ ថ្លែងនៅក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះក្មួយៗជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ល្អប្រសើរនេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «លទ្ធផលសិស្សនិទ្ទេស A និងជ័យលាភីជំនាញបច្ចេកទេសថ្ងៃនេះ…

ឯកឧត្តម ឃួន ផុនរតនៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល

នៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការស្តារស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញបានកើតឡើងកាលពីឆ្នាំកន្លងមក ។ ឯកឧត្តម…

«សម្រែកហ៊ោកញ្ជ្រៀវកណ្តាលបឹងបង្កោង! មនុស្សរាប់ពាន់នាក់សម្រុកចុះចាប់ត្រី តាមបែបបុរាណនាព្រឹកនេះ»

ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បរិយាកាសនៅជុំវិញ បឹងបង្កោង ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានប្រែជាអ៊ូអរយ៉ាងខ្លាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋរាប់ពាន់នាក់ មកពីគ្រប់ទិសទី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ ចាប់ត្រីរួមគ្នាដែលជាទំនៀមទម្លាប់បន្សល់ទុកតាំងពីបុរាណកាលមក។ អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នៅបឹងបង្កោងមានលក្ខណៈពិសេសជាងការនេសាទធម្មតា គឺ ច្បាប់សហគមន៍។ ជារៀងរាល់ឆ្នាំ អាជ្ញាធរភូមិ និងគណៈកម្មការវត្ត តែងតែហាមឃាត់ការនេសាទក្នុងបឹងនេះពេញមួយឆ្នាំ ដើម្បីរក្សាពូជត្រី។ ការអនុញ្ញាតឱ្យចាប់ត្រីបាន គឺធ្វើឡើងតែម្តងគត់ក្នុងមួយឆ្នាំ ក្នុងអំឡុងខែមាឃក្រោយប្រមូលផលស្រូវរួច។ ឧបករណ៍ដែលអនុញ្ញាត មានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្គ្រុត ឈ្នាង សំណាញ់…

លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខលោកវរសេនីយ៍ត្រី អ៊ុន សុឃឿន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក លី គឹមថៃ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អ៊ុន សុឃឿន អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលលោកកំពុងសម្រាកព្យាបាលជំងឺពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនេះ លោកមេបញ្ជាការរង បាននាំយកថវិកាសរុបចំនួន ១,០០០,០០០៛ (មួយលានរៀល) អង្ករ ៥០គីឡូក្រាម និងទឹកបរិសុទ្ធ…

កូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម បានលែងចូលបឹងធម្មជាតិវិញ ខណៈដែលក្រុមជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផល នៅភូមិសាស្ត្រស្រុកបាធាយ ៣ករណី

(កំពង់ចាម)៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងទ័ពជើងទឹក អាជ្ញាធរស្រុកបាធាយ និងកម្លាំងកងរាជអាវុធហត្ថស្នាក់សន្តិសុខ ៦០១ អមដំណើរឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើនិងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងបានចំនួន ០៣ករណី និងលែងកូនត្រីចម្រុះទម្ងន់ ២២គីឡូក្រាម ចូលបឹងធម្មជាតិវិញ នៅចំណុចតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បរិច្ចាគថវិកាជាង១០០លានរៀល ក្នុងថ្ងៃខួបកំណើត ដល់មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានបរិច្ចាគថវិកាចំនួន ១០០លានរៀល (បូកថវិកា១លានរៀល និង២.៥០០ដុល្លារអាម៉េរិក) ក្នុងថ្ងៃខួបកំណើតរបស់លោកជំទាវ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងអំណោយជាតុក្កតាជាច្រើន ព្រមទាំងអាហារចំនួនជាង២០០កញ្ចប់ ដល់កុមារាកុមារីកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន១.០៦៨នាក់ និងបុគ្គលិកពេទ្យផងដែរ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦, តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប បានគោរពសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ…

You missed