ឯកឧត្ដម ឃួង ស្រេង បន្តដោះស្រាយបញ្ហាប្រឈមជូនអាជីវករមួយចំនួន ដែលមកលក់ដូរនៅទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ
បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ និងបានជូនអាជីវករមួយចំនួន ដែលមានជម្រើសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញរួមមានបង្គោលភ្លើង ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំដោយឥតគិតថ្លៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យបងប្អូនអាជីវករទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន…
