Month: July 2026

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ៣នាក់ ពាក់ព័ន្ធ ៣ករណីផ្សេងគ្នា!

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ទៅតុលាការ និងមជ្ឈមណ្ឌលកែប្រែផ្តាច់សារធាតុញៀនពាក់ព័ន្ធ៣ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ ជនសង្ស័យ ០១នាក់ ពាក់ព័ន្ធប៉ុនប៉ងរំលោភសេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំ និងជនសង្ស័យ ០២នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។ ការបង្ក្រាបករណីទាំងបីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណុល ច័ន្ទតារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ…

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ក្រាបជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងប្រើប្រាស់គ្រឿងញៀន

(កណ្តាល)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះត្រូវបានស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដោយកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីនេះ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ…

ក្មេងទំនើង ២ក្រុម សរុបចំនួន ៧នាក់ ត្រូវបានឃាត់ខ្លួន ក្រោយជិះម៉ូតូប្រដេញវាយគ្នានៅក្រុងតាខ្មៅ

(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ដែលមានជា ២ក្រុម បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូប្រដេញវាយគ្នាទៅវិញទៅមក នៅលើផ្លូវលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដោយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០ ខណៈកំពុងចេញល្បាតក្នុងមូលដ្ឋាន។ បើតាមសមត្ថកិច្ច ជនសង្ស័យទាំង ៧នាក់ ដែលមានគ្នាជា ២ក្រុម…

នគរបាលបន្ទាយមានជ័យ បង្ក្រាបជនសង្ស័យជនជាតិថៃ ៣នាក់ ដកហូតបារីអេឡិចត្រូនិក និងក្បាល POD K ជាច្រើន

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធបារីអេឡិចត្រូនិក (វ៉េប) និង POD K ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុវត្តបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ…