Month: May 2026

កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រកឃើញវត្ថុតាងក្រោមរូបភាពកម្ចីប្រាក់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Loan Fruad) ដែលមានគោលដៅចេញទៅក្រៅប្រទេស។ ប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅចំណុចអគារមួយកន្លែង ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់ ០២ជាន់ ​ដឹកនាំដោយលោក ប្រាក់…

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ព្រមទាំងនាំយកកូនឈើចែកជូនពុកម៉ែបងប្អូនសម្រាប់ដាំនៅតាមជម្រកបណ្ដោះអាសន្ន ដើម្បីផ្តល់ជាម្លប់និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី​ និងក្រុមការងារ​ ក៏បានពិនិត្យវឌ្ឍនភាព នៃគម្រោងជួយគាំទ្រជីវភាពជាបណ្ដោះអាសន្ន តាមរយៈការដាំបន្លែនិងចិញ្ចឹមមាន់ស្រែ ព្រមទាំងបានសួរសុខទុក្ខពុកម៉ែមាមីងជាជនពិការនៅជម្រកបណ្តោះអាសន្ន និងនាំយកអំណោយរទេះរុញជូនផងដែរ។ រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងមិនទុកចោលបងប្អូនណាម្នាក់…

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ត​មណ្ឌលគិរី

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្ដមសេនីយ៍​ទោ​ ឡោ​ សុខា​ ពី​ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្ត​មណ្ឌលគិរី

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

អនុក្រឹត្យ ស្តីពីការបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌកំបូល

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ករណីលួច (កាច់សោកម៉ូតូ) កាលពីថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចម្ដុំវត្តគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល…

បង្រ្កាបជនជាតិចិន ៥នាក់នៅខេត្តព្រះសីហនុ ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ ដកហូតអាវុធខ្លី ២ដើម និងរថយន្ត ២គ្រឿង

(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១៖០០នាទីយប់ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានស្នើឱ្យជនសង្ស័យសហការ ប៉ុន្តែជនសង្ស័យមិនសហការ និងបានដកអាវុធ ក៏បណ្តាលឱ្យមានការផ្ទុះអាវុធឡើងមួយប្រាវ។ ទោះយ៉ាងណា សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៥នាក់ រំដោះជនរងគ្រោះ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ, ក្រុមជនដៃដល់ ៨នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU (ថាំង ខាយូ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន ១២,០០០ USD និង ៨១,០០០ USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។…

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៥០,៨% បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី…

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៦នាក់​ នៅក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី២០ ខែឧសភា​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ​ និង​ជួញដូរ​​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​៤ សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​​ ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​ អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​សិរីសោភ័ណ​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ចែកចាយ​ និង​ជួញដូរ​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​…

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ មកដល់ពេលនេះ អគ្គនាយកដ្ឋាន ចំនួន៣ និង ៣០នាយកដ្ឋាន នៅតាមក្រសួងស្ថាប័នផ្សេង ត្រូវបានកាត់បន្ថយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវអាទិភាពវិធានគន្លឹះមួយសំខាន់ គឺការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយការធ្វើវិភាគមុខងារ និងការធ្វើកំណែទម្រង់បណ្ដាស្ថាប័នមួយចំនួន។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់ មិនមែនជារឿងថ្មីទេ ហើយក៏មិនមែនធ្វើឡើងទើបតែចាប់ផ្ដើមក្រោយមានសង្គ្រាមនោះដែរ ប៉ុន្ដែរាជរដ្ឋាភិបាលបានធ្វើគ្រប់ស្ថាប័នរដ្ឋបានដោយបានដាក់ចេញវិធានការកំណែទម្រង់នេះចាប់តាំងពីដើមអាណត្តិមកម្លេះ។ សម្ដេចធិបតី បានបន្ថែមថា មកដល់ម៉ោងនេះ…

You missed