Category: ព័ត៌មានជាតិ

បញ្ជូនជនជាប់ឃុំចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីសម្រួលភាពចង្អៀតណែន នៅមណ្ឌលអប់រំកែប្រែទី១

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញចុះដឹកនាំកម្លាំងមន្ត្រីមណ្ឌលកែប្រែទី១ សហការជាមួយកម្លាំងពីនាយកដ្ឋានសន្តិសុខ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ មាន ថាវរិន្ទ និងនាយកដ្ឋានប្រតិបត្តិ ដឹកនាំដោយលោកឧត្តមអគ្គានុរក្ស.១ ឈឹម សុផាណារ៉ាត់ ដើម្បីបញ្ជូនជនជាប់ឃុំ ចំនួន ១៧២នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣។ ថ្មីៗនេះ មណ្ឌល ក៏បានបញ្ជូនជនជាប់ឃុំសរុបចំនួន ៩៩នាក់ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលភាពចង្អៀតណែន។ បន្ថែមលើការខិតខំដោះស្រាយបញ្ហាចង្អៀតណែនតាមរយៈការផ្ទេរចេញមណ្ឌលក៏បានសាងសង់អគារឃុំថ្មី…

សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់​ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ​ ក្នុងភូមិសាស្រ្តខណ្ឌកំបូល​ រាជធានីភ្នំពេញ

សេចក្តីណែនាំស្តីពីការហាមឃាត់ការបង្ហោះខ្លែងនៅពេលយប់​ ដោយមានបំពាក់ភ្លើងកែច្នៃគ្រប់ប្រភេទ​ ក្នុងភូមិសាស្រ្តខណ្ឌកំបូល​ រាជធានីភ្នំពេញ។

អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ២គ្រឿង ជាអំណោយរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ២គ្រួសារ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម អញ្ជើញប្រគល់ម៉ូតូ ០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនគ្រួសារវីរកងទ័ព ០២គ្រួសារ ដែលបានរងគ្រោះខូចខាតម៉ូតូទាំងស្រុង អំឡុងពេលបំពេញតួនាទីជាយោធា កាលពីព្រំដែនកម្ពុជា-ថៃ មានបញ្ហា។ ពិធីប្រគល់នេះដែរ ធ្វើនៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដោយមានការប្រគល់ ទទួលម៉ូតូផ្ទាល់ដល់ដៃភរិយារបស់យោធាទាំង…

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នឹងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងដំណើរនេះ មានការចូលរួមពីលោក សោម សុវណ្ណ…

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឱ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ ចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលមានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា

តំបន់សេដ្ឋកិច្ចពិសេសខ្នាតធំនៅខេត្តកំពង់ស្ពឺនឹងលេចចេញជារូបរាងថ្មីឆាប់ៗនេះ

យោងតាមការផ្សាយនៅលើបណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. នឹងបោះទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ ៤៥៥ហិកតា ក្នុងពេលឆាប់ៗ។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចរបស់ក្រុមហ៊ុន Cambodia Shanghai Special Economic Zone Co., Ltd. បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦…

ជំនួយមនុស្សធ៌ម ដែលផ្តល់ដោយរដ្ឋាភិបាលចិន ជាមួយនឹងថ្នាក់ដឹកនាំនៃរដ្ឋាភិបាលកម្ពុជា ខណៈសម្ភារៈជំនួយមនុស្សធម៌ពីរដ្ឋាភិបាលចិនលើកទី២ នឹងរៀបចំបញ្ចូនមកដល់កម្ពុជាដែលទទួលពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋាភិបាលចិនដែលបានផ្តល់ចំនួយមនុស្សធម៍ដល់កម្ពុជា ដើម្បីបន្តចែកជូនជនភៀសសឹកតាមបន្ទាត់ព្រំដែន។ ពិធីប្រគល់និងទទួលជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិនជូនជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព តាមបណ្តាលខេត្តដែលរងផលប៉ះពាល់ដែលបង្កឡើងដោយមនុស្ស គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំដឹកជញ្ជូនបន្តទៅតាមខេត្តនិងផ្តល់អោយបានទាន់ពេលវេលា។ គណៈកម្មាធិការជាតិគ្រប់គ្រោះន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តតាមដាន និងណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាជនភៀសសឹកដែលអាចបន្តជម្លៀសមកពីព្រំដែនគ្រប់ពេលវេលា។ព្រៈរាជាណាចក្រកម្ពុជា ខណៈពេលដែលវីរកងទ័ពបានលះបង់ឈរជើងយ៉ាងរឹងមាំនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖៧ មករា គឺជាថ្ងៃ នៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតក នៃជីវិតប្រជាជនខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតក នៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា”។ ការលើកឡើងនេះតាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦នេះ។ ជាមួយនឹងសំណេរអបអរសាទរ ខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា (៧…

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖​ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦​ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C​ និងមានខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសាន​ មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង…

ក្លិបអ្នកកាសែតកម្ពុជា ចែកអាវក្រោះ និងមួកសុវត្ថិភាព ជាលើកទី២ ដល់អ្នកសារព័ត៌មាន សម្រាប់បំពេញការងារនៅតាមបណ្តោយព្រំដែន ដែលសរុបទាំងពីរលើក មានចំនួនជិត ១០០ឈុត

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានចែកអាវក្រោះ និងមួកសុវត្ថិភាពជាលើកទី២ ដល់អ្នកសារព័ត៌មានចំនួន ២១រូប មកពី ២០ស្ថាប័ន។ សរុបទាំងពីរលើក មានចំនួនជិត ១០០ឈុត ដើម្បីជួយការពារសុវត្ថិភាពដល់អ្នកសារព័ត៌មានដែលកំពុងបំពេញការងារព័ត៌មាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងទីកន្លែងងាយរងគ្រោះដទៃទៀតក្នុងតំបន់រងការវាយប្រហារពីទាហានថៃ។ អាវក្រោះ និងមួកសុវត្ថិភាពដែលមានស្លាកសញ្ញា អ្នកសារព័ត៌មាន ឬ PRESS ជាសញ្ញាដ៏ចាំបាច់បំផុតសម្រាប់អ្នកសារព័ត៌មាននៅពេលកំពុងបំពេញការងារ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ការចែកអាវក្រោះ និងមួកសុវត្ថិភាពចំនួន២លើកមកនេះ…

You missed