ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែង)-តឹនណាម(ខេត្តតៃនិញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបដែរថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានចម្ងាយប្រមាណ ៦៥គីឡូម៉ែត្រពីសាលាខេត្ត ព្រៃវែង…
ឃាត់មនុស្ស ២នាក់ និងរថយន្ត ១គ្រឿង មានបំពាក់ឧបករណ៍ផ្ដាច់សេវាផ្ញើសារ SMS ឧបករណ៍ Fake BTS សង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ
(ភ្នំពេញ)៖ ជនសង្ស័យ ០២នាក់ ត្រូវបាននគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនភ្លាមៗ តាមបណ្ដោយផ្លូវក្នុងរាជធានីភ្នំពេញ ខណៈជនសង្ស័យកំពុងបើករថយន្តតាមផ្លូវ ដែលមានបង្កប់ឧបករណ៍ផ្ដាច់សេវានៅលើរថយន្តផងដែរ។ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៥ ថ្មីៗនេះ ដោយអនុវត្តតាមការណែនាំពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញ ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ចុះចាប់រថយន្ត ០១គ្រឿង ម៉ាកព្រុស ពាក់ផ្លាកលេខ បាត់ដំបង…
សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌឫស្សីកែវ
(ភ្នំពេញ)៖ ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅផ្ទះលេខ១៤ ផ្លូវលេខ ១៣ ស្ថិតក្នុងបុរីពិភពថ្មីផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមការសង្ស័យថាមានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ និងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំប្រតិបត្តិការនេះ នៅថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៥ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ ហើយឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីពួកគេធ្វើសកម្មភាពលួចយកព័ត៌មានពីគណនីធនាគាររបស់ជនរងគ្រោះជាច្រើននាក់ និងក្លែងបន្លំឯកសារអត្តសញ្ញាណដើម្បីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានគោលដៅទៅប្រទេសផ្សេងៗ។ ក្នុងចំណោមជនសង្ស័យទាំង ០៩នាក់ មានជនជាតិកូរ៉េខាងត្បូងចំនួន…
ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ម្ចាស់ដាយត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីកំពុងរងគ្រោះមួយចំនួន ចូលទៅក្នុងទន្លេសាបវិញ
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ម្ចាស់ដាយត្រី សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងត្រីកំពុងរងគ្រោះ ចូលទៅក្នុងទន្លេសាបវិញ។ ប្រភេទត្រីកំពុងរងគ្រោះ ដែលបានលែងនោះ មានរហូតដល់ចំនួន១១ក្បាល ក្នុងនោះ មានត្រីរាជចំនួន១ក្បាល មានទម្ងន់ ៤២គីឡូក្រាម ប្រវែង១៥០សង់ទីម៉ែត្រ និងត្រីប្រាចំនួន១០ក្បាលទៀតដែលមានទម្ងន់ចាប់ពី១០ ទៅ២៥គីឡូក្រាម និងប្រវែងចាប់ពី ១១០ ទៅ ១៥០សង់ទីម៉ែត្រ។ នេះជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលក្រុមការងារបានលែងត្រីក្នុងថ្ងៃពេញបូណ៌មី ចុងក្រោយបំផុត ក្នុងឆ្នាំ២០២៥នេះ សបញ្ជាក់ឱ្យឃើញអំពីការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ក្នុងការការពារ…
សេចក្តីជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៥
សេចក្តីជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៦ និងបញ្ចប់សុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៥ គេហទំព័រស្នើសុំចុះឈ្មោះ៖ https://media.inb.gov.kh បញ្ជាក់៖ សូមបំពេញតាមលក្ខខណ្ឌក្នុងសេចក្តីជូនដំណឹង និងលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន។
ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង
ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រើននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។ ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ ទី១/ ទំនប់ស្នូលដីថ្មបំពេញ Earth-Core Rockfill Dam (ECRD) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ…
ឃាត់ខ្លួនជនសង្ស័យ ៨នាក់ និងរំដោះជនរងគ្រោះ ៦នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត
(ស្វាយរៀង)៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០៖៥៥នាទី មានជនសង្ស័យមួយក្រុម ជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ០១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក…
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញស្តាប់បទបង្ហាញ ស្តីពីវឌ្ឍនភាពនៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩
នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៩:៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានធ្វើការសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្តាប់បទបង្ហាញពីលោក ព្រំសឿន វឌ្ឍន: ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ស្តីពីវឌ្ឍនភាព នៃការបោះបង្គោលព្រំដែនលេខ ៥២-៥៩ (ឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង) នៅទីស្នាក់ទី២ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី…
ឯកឧត្តម ផុស សុវណ្ណ អញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផល ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើបទបង្ហាញស្តីពី សមិទ្ធិផល បញ្ហាប្រឈម និងទិសដៅការងាររបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ក្រសួងព័ត៌មាន។ សន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការ…
សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ីឆ្នាំ២០២៥ ផ្តោតលើអភិបាលកិច្ចបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកចម្រើន
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ — សន្និសីទសហគមន៍នវានុវត្តន៍ និងគោលនយោបាយអាស៊ី (ASIP) លើកទី១៥ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យ CamTech ដោយប្រមូលផ្តុំអ្នកជំនាញអន្តរជាតិ អ្នកដឹកនាំឧស្សាហកម្ម អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកពី១១ប្រទេស តំណាង២២សាកលវិទ្យាល័យ មកជួបជុំគ្នាដើម្បីស្វែងយល់ពីអភិបាលកិច្ច និងបច្ច័យមកលើសង្គមនៃបច្ចេកវិទ្យាឆ្លាតវៃដែលកំពុងរីកលូតលាស់។ ថ្លែងក្នុងពិធីបើកអង្គសន្និសីទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើការគ្រប់គ្រងបច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវរួមគ្នា ខណៈដែលបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិម្មិត…
