ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ ដែលបំពាក់ QR Code ទប់ស្កាត់ការក្លែងបណ្ណ ជូនដល់អ្នកសារព័ត៌មានដែលបានមកស្នើសុំនៅក្រសួងព័ត៌មាន

(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ បានធ្វើឡើងនៅព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នៅក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន រួមជាមួយមន្ត្រីជំនាញបច្ចេកទស បានជម្រាបជូនពីការកែសម្រួល និងរចនាម៉ូដកាតថ្មី ដោយបំពាក់ QR Code ដូចកាលពីឆ្នាំកន្លងទៅ ដោយប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់តាមរយៈកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលជាមួយប្រតិភូយុវជនកាយរឹទ្ធិជាតិកម្ពុជា មុនចេញទៅចូលរួមកម្មវិធីអន្តរជាតិនៅសិង្ហបុរី

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយប្រតិភូយុវជនកាយរឹទ្ធិជាតិកម្ពុជា ចំនួន ៣៨រូប នៅរាជធានីភ្នំពេញ។ ប្រតិភូយុវជនទាំង ៣៨រូបនេះ ត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យកម្ពុជា ទៅចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់គឺ ការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសឹង្ហបុរី (Singapore International Jamboree 2025)។v

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលា “ចំណេះដឹងហិរញ្ញវត្ថុ” ដើម្បីពង្រឹងស្ថិរភាពសេដ្ឋកិច្ចគ្រួសារមន្ត្រីក្រសួងព័ត៌មាន

រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សមាគមនារីក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ចំណេះដឹងហិរញ្ញវត្ថុ” មួយឡើង នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន។ សិក្ខាសាលានេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ដែលជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន និងជាតំណាងឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា។ គោលបំណងនៃអង្គសិក្ខាសាលានេះគឺសំដៅទៅដល់ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពដល់មន្ត្រី និងបុគ្គលិកនៃក្រសួងព័ត៌មាន ឲ្យបានយល់ដឹងច្បាស់អំពី អត្ថប្រយោជន៍ និងឥទ្ធិពល នៃការអភិវឌ្ឍ និងរក្សាស្ថិរភាពហិរញ្ញវត្ថុប្រចាំគ្រួសារ។…

សម្តេចបវរធិបតី ជួបពិភាក្សាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “នារសៀលនេះ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី”។ នេះបើយោងតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សម្តេចបវរធិបតីបានឲ្យដឹងតាមរយៈសំណេរថា “ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដម Anwar ដែលបានបន្តដេីរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ”។ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា “កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦…

ឃាត់ខ្លួនបានហើយ ករណីបុរសម្នាក់ដែលបានប្រើអំពើហិង្សាលើស្ត្រីប្រកបមុខរបរម៉ាស្សា និងកោសជប់ នៅសង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សា។ ជនសង្ស័យឈ្មោះ​ មាឃ​ ម៉ារ៉ាឌី​ ភេទប្រុស​ មុខរបរ​ជាងជួសជុសរថយន្ត​ មានទីលំនៅផ្ទះលេខ​១៣ ផ្លូវរទេះភ្លើង​ ភូមិកាកាប​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ករណីនេះដែរ ជនសង្ស័យប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់…

អាជ្ញាធរខេត្តតាកែវ-កំពង់ស្ពឺ ឯកភាពបង្កើតប៉ុស្តិ៍នគរបាលចល័តនៅព្រំប្រទល់ ដើម្បីបង្ការនិងទប់ស្កាត់បទល្មើស

(តាកែវ) ៖ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានឯកភាពគ្នាក្នុងការបង្កើត ប៉ុស្តិ៍នគរបាលចល័ត ប្រចាំការនៅតាមព្រំប្រទល់រួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការទប់ស្កាត់ ក៏ដូចជាបង្ក្រាបបទល្មើសផ្សេងៗឆ្លងដែន ធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ការឯកភាពនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរវាងខេត្តទាំងពីរ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលខេត្តទាំងពីរ គឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ…

យោធាថៃបានបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី

សន្និសីទសារព័ត៌មាន ស្តីពី «ស្ថានការណ៍ចុងក្រោយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នារាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទាហានថៃបានបាញ់ប្រហារមកលើប្រជាជនខ្មែរដែលជាជនស៊ីវិលស្លូតត្រង់ ជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាជនខ្មែរ១រូបបាត់បង់អាយុជីវិត និង ៣នាក់ទៀតរងរបួស ខណៈពួកគាត់ប្រកបកិច្ចការជាប្រក្រតី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្កោលទោសដាច់អហង្ការចំពោះការបាញ់ប្រហាររបស់ថៃ បណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងរបួស ៣ នាក់

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យជនរងគ្រោះ ស្លាប់បាត់បង់ជីវិត ១ នាក់ និងរបួស ៣ នាក់។ តាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី បានសរសេរថា ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។…

ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដាក់ផែនការទិញស្រូវ ៤ម៉ឺនតោន ក្នុងអំឡុងពេលស្រូវជន់ជោរឆ្នាំនេះ

លោកស្រី ឃី មុនី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia )CO.,LTD បានអោយដឹងថាគិតមកដល់ថ្ងៃទី១១វិច្ឆិកានេះ ក្រុមហ៊ុនបានទិញស្រូវពីកសិករបានចំនួន១៥០០០តោនហើយ បន្ទាប់ពីបានប្រមូលទិញអស់រយៈពេល១៦ថ្ងៃកន្លងមកនេះ។ លោកស្រី ឃី មុនី បានប្រាប់ក្រុមការងារអេបក្រសួងព័ត៌មានថា ក្រុមហ៊ុនមានផែនការទិញស្រូវពីកសិករខ្មែរពី៣ម៉ឺន៥សែនទៅ៤ម៉ឺនតោននិងអាចលើសពីផែនការនេះរហូតអស់ស្រូវក្នុងអំឡុងពេលប្រមូលផលស្រូវវស្សាឆ្នាំនេះ។ លោកស្រីក៏បានអរគុណដល់រាជរដ្ឋាភិបាលដែលបានទំលាក់ទុនបង្វិលដល់បណ្តាក្រុមហ៊ុននិងរោងម៉ាសុីនក្នុងស្រុកដើម្បីមានលទ្ធភាពបង្កើនបរិមាណទិញស្រូវស្តុកទុកពេលនេះ។ បើតាមក្រុមហ៊ុននាំចេញអង្ករ Amru Rice (Cambodia) CO.,LTDបានអោយដឹងថា សាខាទាំង៣របស់ក្រុមហ៊ុននេះ ដែលមានទីតាំងនៅខេត្តធំៗទាំង៣ មានផែនការទិញស្រូវ៣ដងទៅតាមរដូវកាលច្រូតកាត់ស្រូវប្រាំងនិងវស្សាសរុបយ៉ាងតិច១២ម៉ឺន-១៥មុឺនតោនក្នុងមួយឆ្នាំ៕

ចោរជនជាតិចិនចូលគាស់គ្លីនិករបស់លោកវេជ្ជបណ្ឌិតមួយកន្លែង បំបែកទូរដែកយកលុយ និងគ្រឿងអលង្ការប្រមាណជាង ១០ម៉ឺនដុល្លារ ត្រូវនគរបាលឃាត់ខ្លួន

(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលោកវេជ្ជបណ្ឌិត គាស់បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្ការសរុបជាទឹកប្រាក់ចំនួន ១១២.៤៥០ដុល្លារ (មួយសែនមួយម៉ឺនពីរពាន់បួនរយហាសិបដុល្លារ) ហើយគេចខ្លួនបានតែ ០២ថ្ងៃ។ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ចាង ទៀន វៃ (Zhang Dian Wei) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣…