Category: សន្តិសុខសង្គម

សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅ ដោយឃាត់ជនសង្ស័យ ៧នាក់

(ព្រះសីហនុ) ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០១៖០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នាដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់។ ប្រតិបត្តិការណ៍នេះដែរ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ…

មកដឹងពីករណីឈានដល់ការបាញ់រះស្លាប់មនុស្ស ៣នាក់ និងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត ដើមហេតុដំបូងព្រោះតែរឿងសត្វឆ្កែ

(កំពត) ៖ កាលពីយប់ម៉ោងប្រមាណ ៩៖៣៩នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានករណីបាញ់រះកើតឡើង បណ្តាលឱ្យស្លាប់មនុស្ស ០៣នាក់ របួសធ្ងន់ ០១នាក់ ។ ហេតុការណ៍នេះ បានកើតឡើង នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ករណីនេះដែរ ក្រោយពេលកើតហេតុ ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែសមត្ថកិច្ចបានកំណត់មុខសញ្ញាបាន និងកំពុងតាមចាប់ខ្លួន។ តាមការឱ្យដឹងពីសមាជិកគ្រួសារជនរងគ្រោះ បានឱ្យដឹងថា គ្រួសារទាំងពីរមានទំនាស់គ្នាជាយូរឆ្នាំមកហើយ។ ករណីដែលឈានដល់មានការបាញ់រះនេះកើតឡើង បណ្តាលមកពីសត្វឆ្កែ។ តាមក្រុមគ្រួសារជនរងគ្រោះ…

បង្ក្រាបបានហើយ ករណីឃាតកម្មចាក់សម្លាប់ ៣៣កាំបិតលើយុវតី ១៦ឆ្នាំ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយជនដៃដល់ជាយុវតីវ័យអាយុ ១៧ឆ្នាំ មូលហេតុខឹងជនរងគ្រោះអូសទាញសាច់ញាតិឱ្យរួមមេត្រីជាមួយអ្នកដទៃ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០១៖១៥នាទី មានករណីប្រទះឃើញមនុស្សដេកស្លាប់ សង្ស័យជាករណីឃាតកម្ម នៅចំណុចក្នុងបន្ទប់ដេក ស្ថិតនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជនរងគ្រោះមានឈ្មោះ ធឿន ជីន ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានស្នាមចាក់ដោយកាំបិតលើរាងកាយចំនួន ៣៣កន្លែង។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក…

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៩ កញ្ញា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកញ្ញា ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ១២នាក់(ស្រី ០នាក់) +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១១នាក់(ស្រី ០នាក់) +ចាត់ចែង សម្រួល…

សមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ត្រូវបានកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង

(បាត់ដំបង) ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងសង្កាត់រដ្ឋជលផល, កម្លាំងបរិស្ថានស្រុកមោងឫស្សី, សហគមន៍នេសាទដូនទ្រី, សហគមន៍នេសាទម៉ាណោក និងសហគមន៍នេសាទកកោះ ដឹកនាំដោយលោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុច បឹងតាងហីងស្ថិតក្នុង ភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ២១នាក់។…

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៤នាក់ ពេលចុះត្រួតពិនិត្យទីតាំងផ្ទះចំនួន ០២កន្លែងផ្សេងគ្នា នៅខណ្ឌចំការមន និងខណ្ឌច្បារអំពៅ

(ភ្នំពេញ)៖ សម្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និងខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា បានចុះត្រួតពិនិត្យទីតាំងចំនួន ០២កន្លែង ដែលសង្ស័យ Online Scames។ ទីតាំងទី១ ស្ថិតនៅ ផ្ទះលេខC12 ផ្លូវស៊ី(បុរីឧទ្យានបាសាក់) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី០២ ស្ថិតនៅ ផ្ទះ១១៣ ផ្លូវ P25 ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ប៉ូលរ៉ូនីស២)…

គួរឱ្យសង្វេគណាស់! សិស្សស្រីអាយុ ១០ឆ្នាំម្នាក់ បានលង់ទឹកប្រឡាយស្លាប់នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល

(កណ្ដាល)៖ សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក! ករណីដ៏គួរឱ្យសង្វេគមួយបានកើតឡើងចំពោះក្មេងស្រីជាសិស្សម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រឡាយទឹក ស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង ម៉ីអ៊ី ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល…

ជើងខ្លាំងណាត់គ្នាវ៉ៃបោចសក់​ ជង្គង់​ហោះ​ កណ្ដាប់ដៃ​ ខ្វាចផង​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ និងចាត់ការតាមនីតិវិធី

(កំពង់ស្ពឺ) ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី​ លោ​កឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កម្លាំងនគរបា​លព្រ​ហ្មទណ្ឌ នៃអធិកា​រដ្ឋាននគរបា​លក្រុ​ងច្បារមន​ បានទទួលបណ្ដឹងក​រ​ណី​ហិ​ង្សាដោយចេតនា កាលពីថ្ងៃទី​១​៣ ខែកញ្ញា ឆ្នាំ២០​២៥ នៅចំណុ​ចផ្លូវលំ ក្នុងភូមិផ្សារចាស់ សង្កាត់ស្វា​យ​ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមបណ្ដឹងរបស់ឈ្មោះ ថន គីមរ៉ុង ហៅ រ័ត្ន ភេទស្រី អាយុ​ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិផ្សារចា​ស់ សង្កាត់ស្វា​យក្រវ៉ាន់ ក្រុងច្បារមន បានប្ដឹងចោទប្រកាន់ទៅលើបក្ខពួកជនបង្កហឹង្សា…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវប៉ាស័្ទរ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណី លួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ នៅថ្ងៃទី០៥…

សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្រ្កាបក្រុមជនសង្ស័យ​ ៤នាក់ ពាក់ព័ន្ធលើ ៣ករណីផ្សេងគ្នា

កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ០៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។ តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង ០៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជាកាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច ថា៖ ករណីទី១ កើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖២០នាទីទាបភ្លឺ​ ក្រុមជនសសង្ស័យចំនួន ០៣នាក់ ប្រដាប់ដោយកាំបិតកែច្នៃ បានធ្វើសកម្មភាពធាក់ និងភ្ជង់គំរាមប្លន់ម៉ូតូ និងខ្សែក ពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុង…