ប្ដីមកពីផឹកស្រាស្រវឹង ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតប្រើហិង្សាយកដំបងដែកវាយប្រពន្ធស្លាប់ រួចរត់ចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច
បុរសម្នាក់ ផឹកស្រាស្រវឹង ខណៈមកផ្ទះក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ប្រើហិង្សាយកដំបងដែកវាយជនរងគ្រោះស្លាប់ បន្ទាប់មកបានសម្រេចចិត្តចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង…
