បុរសជាអ្នករត់កង់បីម្នាក់ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបង្ក្រាបបាន ក្រោយបន្លំលួចយកប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លារ!!!
(ភ្នំពេញ)៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយតំណាងរបស់ធនាគារ បង្រ្កាបលើករណីបន្លំលួចប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លារ។ ប្រតិបត្តិការណ៍នេះដែរ ដោយការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានចាប់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស.ស ភេទប្រុស…
