សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
សាច់បង្កក ដូចជា ជង្គង់មាន់ ស្លាបមាន់ ក្ដាម ជិត ១តោន ទើបត្រូវបានដុតកម្ទេចចោលមុននេះ ដោយកាលពីម៉ោង ៣ ទាបភ្លឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងនរគបាលប៉ុស្ត ការពារ ព្រែកកោះយ៉ នៃវរ:នគបាលការពារព្រំដែនជើងទឹកលេខ២៦៩ ខេត្តកោះកុង បានឃាត់ទូកដឹកសាច់បង្កកពីថៃ តាមផ្លូវទឹកចូលខេត្តកោះកុង រឹបអូសបានសាច់បង្កកជាច្រើនប្រភេទ ព្រមទាំងឃាត់ខ្លួនមនុស្សបាន ៣នាក់។ ក្រៅពីសាច់បង្កកដែលបានដុតកម្ទេចចោលខាងលើនេះ ក្នុងនោះក៏មាន ក្ដាមសករស់ជាច្រើនកេស ត្រូវបានលែងនៅ ពាមក្រសោម និងមានទំនិញស្ងួតដូចជា…
