កម្ពុជា និងគុយបា ពិភាក្សាលើលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងវិស័យជីវឱសថ ផ្តោតលើការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូដឹកនាំ ដោយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា និងលោកវេជ្ជបណ្ឌិត Pedro Camilo Rodríguez Rodríguez ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន BIOCUBAFARMA របស់សាធារណរដ្ឋគុយបា។ ក្នុងជំនួបនេះ…
