ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចូលប្លន់ វាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ ក្នុងផ្សារលើធំថ្មីខេត្តសៀមរាប ទាំងកណ្ដាលថ្ងៃ
(សៀមរាប)៖ មានករណីបុរសម្នាក់ បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ០៣ខ្សែ កាលពីវេលាម៉ោងប្រមាណ ១៤៖៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ករណីនេះ បានកើតឡើងនៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឱ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។ ភ្លាមៗក្រោយកើតហេតុ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅលេខទូរសព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប និងកម្លាំងការិយាល័យជំនាញ…
