Author: Vorn Sitha

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បរិច្ចាគថវិកាជាង១០០លានរៀល ក្នុងថ្ងៃខួបកំណើត ដល់មន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានបរិច្ចាគថវិកាចំនួន ១០០លានរៀល (បូកថវិកា១លានរៀល និង២.៥០០ដុល្លារអាម៉េរិក) ក្នុងថ្ងៃខួបកំណើតរបស់លោកជំទាវ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងអំណោយជាតុក្កតាជាច្រើន ព្រមទាំងអាហារចំនួនជាង២០០កញ្ចប់ ដល់កុមារាកុមារីកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន១.០៦៨នាក់ និងបុគ្គលិកពេទ្យផងដែរ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃឱកាសចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦, តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប បានគោរពសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ…

ឯកឧត្ដម ឃួង ស្រេង បន្តដោះស្រាយបញ្ហាប្រឈមជូនអាជីវករមួយចំនួន​ ដែលមកលក់ដូរនៅទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​

បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន​ ឬទីតាំងឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ​ មានភូមិសាស្រ្ត​ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បន្តដោះស្រាយដោយផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះ​ និងបានជូនអាជីវករមួយចំនួន​ ដែលមានជម្រើសមកទីតាំងផ្សារតាម៉ាប់ព្រែកជ្រៃ​ដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ​។ ទន្ទឹមនឹងនេះ​ រដ្ឋបាលរាជធានីភ្នំពេញ​នឹងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញ​រួមមាន​បង្គោលភ្លើង​ ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន០១ឆ្នាំ​ដោយឥតគិតថ្លៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យបងប្អូនអាជីវករ​ទៅប្រកបអាជីវកម្មនៅផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី)​ ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន​…

នគរបាលខេត្តរតនគិរី បានចុះពង្រឹងការអប់រំ និងអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងបង្កើតវប្បធម៌ចរាចរណ៍មានវិន័យ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់តាមដងផ្លូវ

(រតនគិរី)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តលើផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង ដោយអនុវត្តតាមនីតិវិធីច្បាប់ និងបទបញ្ជាជាធរមាន ដើម្បីធានាភាពច្បាស់លាស់ និងតម្លាភាពក្នុងការអនុវត្ត។ ការចុះអនុវត្តការត្រួតពិនិត្យ និងវាស់ល្បឿនយានយន្តនេះ ធ្វើឡើងក្រោមការណែនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានដាក់បញ្ជាយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ដល់កម្លាំងនគរបាលជំនាញគ្រប់ផ្នែក ឲ្យបន្តពង្រឹងការផ្សព្វផ្សាយ អប់រំណែនាំ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ជាប់លាប់ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិន័យចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរី។ ការចុះអនុវត្តការត្រួតពិនិត្យ…

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលពិនិត្យតាមទីតាំងបុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងមូលដ្ឋានខណ្ឌ

អនុវត្តតាមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចាត់អោយឲ្យមន្រី្ដក្រោមឱវាទចុះពិនិត្យតាមបុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ដែលមានជនបរទេស ស្នាក់នៅ និងជួលទីតាំង។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌ ធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងអាជីវកម្ម បុរី ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់…

ឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានី​ភ្នំពេញ

(ភ្នំពេញ)៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យាទូទាំងប្រទេស គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បានបន្តបើកប្រតិបត្តិការកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយ​បាន​ឃាត់​ខ្លួន​ជន​បរទេស​សរុបចំនួន ៧៥នាក់ ដែលសង្ស័យថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​អំពើ​ច្បាប់​ហាម​ឃាត់​ ក្នុង​នោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង​ស្នាក់​នៅ​ដោយ​ខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួនពីរ រួម​មាន​៖ ១. ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតនៅខណ្ឌ៧មករា ៖ ឃាត់ខ្លួនបាន ចំនួន ៣៩ នាក់ (ជនជាតិប៉ាគីស្ថាន៖ ២៦ នាក់, ជនជាតិឥណ្ឌា ១១ នាក់…

អាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់​យក​វត្ថុ​តាង​ជាង ៣០ម៉ឺនគ្រឿង

(ភ្នំពេញ)៖ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដែល​ក្មេង​ៗ​សិស្ស​សាលា​មួយចំ​នួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវ​លេខ​១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទ​ប្រុស អាយុ ៥៨ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមាន​ការ​សម្រប​សម្រួល​នីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចុះ​បង្ក្រាប​កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង…

នគរបាលជាតិឃាត់ខ្លួនក្មេងទំនើង និងជនងប់ល្បែងជិត ៨០នាក់ បញ្ជូនទៅតុលាការ!

ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី២ ឆ្នាំ២០២៦ គិតពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា សមត្ថកិច្ចនគរបាលជាតិ បានចុះបង្ក្រាបក្មេងទំនើងចំនួន២១ករណី ឃាត់ខ្លួនមនុស្ស៧៨នាក់ ខណៈករណីល្បែងស៊ីសងបង្ក្រាបបាន ៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន២៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមក្មេងទំនើង និងជនងប់ល្បែងទាំងនោះ នគរបាលបានអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនពួកគេទាំងអស់នោះទៅតុលាការ ខណៈជនសង្ស័យមួយចំនួនទៀត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចជាស្រេច និងកំពុងស្វែងរកចាប់ខ្លួន។ សូមបញ្ជាក់ថា ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ដែលសមត្ថកិច្ចនគរបាលជាតិ ចុះបង្ក្រាបបាននោះ ភាគច្រើនមានក្នុងមូលដ្ឋាន រាជធានីភ្នំពេញ…

រដ្ឋសភា បានអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ និតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់យល់ ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រមាន បីមាត្រា។ ចំណែកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្នមានប្រទេស១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម នៅចំណុចដីឡូត៍មួយកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥៖៤០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់នៅចំណុចខុនដូមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២១៖៤៥នាទី មានករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ចេញពីចំណុចសណ្ឋាគារ PTH អគារលេខ២២D ផ្លូវ៣៦៨ ភូមិ៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទៅលើជនរងគ្រោះឈ្មោះ DANG THI THUY TRANG ភេទស្រី…