ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង…
ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ បានស្ងប់ស្ងាត់ទៅវិញ គិតត្រឹមម៉ោង ១១៖៣០នាទី ខណៈពេលព្រឹកមានទាហានថៃនាំអ្នកវាស់ដីចូលកៀកបង្គោលព្រំដែនលេខ៤៦
បន្ទាយមានជ័យ៖ ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានស្ងប់ស្ងាត់ទៅវិញ គិតត្រឹមម៉ោង១១:៣០នាទី០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ កាលពីម៉ោងជាង៨ព្រឹកមានទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ បំណងចង់វាស់ដីនៅចំណុចចម្ការអំពៅ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមនឹងវត្តមានប្រជាពលរដ្ឋដែលសុទ្ធតែជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនោះផ្ទាល់ បានចូលមកតវ៉ា រារាំង និងបញ្ជាឱ្យទាហានថៃ និងក្រុមអ្នកវាស់ដីរបស់ភាគីថៃដកថយទៅវិញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអាចធ្វេីសកម្មភាពវាស់ដីបាននោះទេ។ ទោះស្ថានភាពស្ងប់ស្ងាត់ទៅវិញក៏ដោយក៏កងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ នៅតែបន្តឈរការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានពីសំណាក់យោធាថៃ។ សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោក…
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល សម្រេចបង្កើនថវិការហូតដល់៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ធ្វើឡើងនៅក្រសួងមហាផ្ទៃ។ សូមជម្រាបថា…
ព្រោះតែទំនាស់រឿងដណ្ដើមកូនគ្នា មានករណីបាញ់មនុស្សស្លាប់ម្នាក់ និងរបួស ៤នាក់ នៅស្រុកវាលវែង
(ពោធិ៍សាត់) ៖ ដោយអនុវត្តតាមមតិចង្អុលការ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុកវាលវែង បង្រ្កាបករណីឃាតកម្ម (ប្រើអាវុធខ្លី K54 បាញ់សម្លាប់មនុស្សស្រី ០១នាក់ និងរបួស ០៤នាក់។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧៖៤០នាទី នៅលើផ្លូវជាតិ៥៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៩-១៦០ ចំណុចអា៤ ស្ថិតក្នុងភូមិឯកភាព…
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្ដរតនគិរី
(ខេត្ដរតនគិរី) ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី និងមន្រ្ដីជំនាញពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភាពទឹកជំនន់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ នាដំណើរចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបានជួបសំណះសំណាលសាកសួរព័ត៌មាន អំពីផលប៉ះពាល់ដំណាំកសិកម្ម ជាមួយនិងអាជ្ញាធរ នៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ និងបានចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមភូមិសាស្រ្ដជន់លិចផ្ទាល់។…
ទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩កន្លែង ត្រូវបានគយចល័តខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង
មន្ត្រីគយចល័ត បានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ០៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង ១៥០គ្រឿង និងបានចាប់ឃាត់យកមកអនុវត្តទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ ០៩ទីតាំង ដោយមានការសុំសហការពីខាងគយចល័ត លោកបានដឹកនាំកម្លាំងផ្ទាល់ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវចំនួន ១៥១គ្រឿង។ លោក បានបញ្ជាក់បន្ថែមថា ទីតាំងទាំង ០៩ខាងលើមាន៖ ទីតាំងទី១៖ ម្ចាស់ឈ្មោះ ហុង ទី…
មុខសញ្ញាឆក់កាបូប ៣នាក់ នៅស្រុកបសេដ្ឋ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបាន ៣៤ម៉ោង
(កំពង់ស្ពឺ) ៖ ដោយបានការដឹកនាំបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ បានធ្វើការសហការស្រាវជ្រាវ ករណីក្រុមចោរឆក់កាបូបជនរងគ្រោះ ឈ្មោះ ឃឹម ដានីន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ដឹកប្រពន្ធមកលេងស្រុកកំណើត នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិទព័ម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ តាមការស្រាវជ្រាវ កម្លាំងជំនាញកំណត់បានអត្ដសញ្ញាណជនសង្ស័យ…
ជីករ៉ែមាសតាមរណ្តៅចាស់ ត្រូវដីបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកសំពៅលូន
(បាត់ដំបង) ៖ បុរសម្នាក់ ខណៈកំពុងជីករ៉ែមាសតាមរណ្តៅចាស់ ត្រូវដីបាក់សង្កត់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៥៖០០នាទី ថ្ងែទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៥ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដុះ ចេង ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវីតដោយសារជីករ៉ែមាសតាមរណ្តៅចាស់…
លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ចាត់លោកអធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ ដឹកនាំកងកម្លាំងចុះពិនិត្យ និងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមភូមិចំនួន៣ ក្នុងឃុំអូរគ្រៀង និងឃុំរលួស
(ក្រចេះ) ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក លន់ ហុង អធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចុះពិនិត្យ និងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមភូមិចំនួន៣ ក្នុងឃុំអូរគ្រៀង និងឃុំរលួស។ បើទោះបីជាជំនន់ទឹកភ្លៀង មិនបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វយ៉ាងណាក្តី លោកអធិការ បានណែនាំឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងនៅតែបង្អុរជាប់ជាប្រចាំ និងបានណែនាំឱ្យពលរដ្ឋត្រូវរាយការណ៍មកនគរបាលជាបន្ទាន់៕
អគ្គិភ័យឆេះរថយន្ត JEEP ១គ្រឿងទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងព្រឹកនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ
(ភ្នំពេញ) ៖ រថយន្តសេរីទំនើប JEEP RUBICON ០១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រួចបើកហួសទីតាំងកើតហេតុប្រមាណ ៣០ម៉ែត្រក៏ហ៊ុយផ្សែង និងបង្កទៅជាអគ្គិភ័យឆាបឆេះតែម្តង ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២៖៣០នាទីអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅខាងជើងស្តុបណតប្រ៊ីដ៍ តាមបណ្តោយផ្លូវលេខ១០១៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពីពលរដ្ឋដែលបានឃើញហេតុការណ៍ ថា រថយន្ត JEEP RUBICON ខាងលើមុនពេលឆេះ…
