Category: ព័ត៌មានជាតិ

ក្រោយភ្ជុំបិណ្ឌដល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតមនុស្ស ១៩នាក់ របួសជិត ៥០នាក់!

ភ្នំពេញ ៖ ក្រោយបញ្ចប់ពីធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានបន្តកើតឡើងចំនួន៣១ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ រួមមាន នៅថ្ងៃទី២៤ មាន៨ករណី ស្លាប់៤នាក់ របួស៦នាក់ ថ្ងៃ២៥ មាន៦ករណី ស្លាប់៥នាក់ របួស៧នាក់…

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនលោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង…

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាល សម្រេចបង្កើនថវិការហូតដល់៨ពាន់លានរៀល ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រកាសថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើនថវិកាពី៤ពាន់លានរៀលក្នុងមួយឆ្នាំ ទៅ៨ពាន់លានរៀលក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៦ខាងមុខ ដើម្បីជួយដល់អតីតយុទ្ធជន និងនិវត្តជន។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ធ្វើឡើងនៅក្រសួងមហាផ្ទៃ។ សូមជម្រាបថា…

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារជំនាញចុះ​ពិនិត្យ​ស្ថានភាពទឹកជំនន់ នៅខេត្ដរតនគិរី

(ខេត្ដរតនគិរី) ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយ លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី និងមន្រ្ដី​ជំនាញ​ពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពភាពទឹកជំនន់នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ នាដំណើរចុះពិនិត្យនោះ ឯកឧត្ដមរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបាន​ជួបសំណះសំណាលសាកសួរព័ត៌មាន អំពីផលប៉ះពាល់ដំណាំកសិកម្ម ជាមួយ​និង​អាជ្ញាធរ នៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ និងបានចុះពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅតាមភូមិសាស្រ្ដជន់លិចផ្ទាល់។…

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ចាត់លោកអធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ ដឹកនាំកងកម្លាំងចុះពិនិត្យ និងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមភូមិចំនួន៣ ក្នុងឃុំអូរគ្រៀង និងឃុំរលួស

(ក្រចេះ) ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក លន់ ហុង អធិការនគរបាលស្រុកអូរគ្រៀងសែនជ័យ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចុះពិនិត្យ និងជួយដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមភូមិចំនួន៣ ក្នុងឃុំអូរគ្រៀង និងឃុំរលួស។ បើទោះបីជាជំនន់ទឹកភ្លៀង មិនបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វយ៉ាងណាក្តី លោកអធិការ បានណែនាំឱ្យពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងនៅតែបង្អុរជាប់ជាប្រចាំ និងបានណែនាំឱ្យពលរដ្ឋត្រូវរាយការណ៍មកនគរបាលជាបន្ទាន់៕

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៩ កញ្ញា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

រាជធានីភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ២នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកញ្ញា ។ ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន ៖ +ជួញដូរ ៤ករណី ឃាត់ ១២នាក់(ស្រី ០នាក់) +ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១១នាក់(ស្រី ០នាក់) +ចាត់ចែង សម្រួល…

មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញដល់មន្ទីរព័ត៌មានទាំងអស់ត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជន ចំពោះប្រធានបទដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនសម្រាប់ការងារសាធារណមតិ

(បាត់ដំបង) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការជំរុញឱ្យវិធានការឆ្លើយតបមានប្រសិទ្ធភាព ដោយត្រូវគិតគូរពីសតិអារម្មណ៍របស់មហាជនចំពោះប្រធានបទនោះ ជាធាតុចូលសម្រាប់ការតាក់តែងខ្លឹមសារ និងការកំណត់យកប្រភេទមធ្យោបាយសម្រាប់ការឆ្លើយតប បន្សាប បំភ្លឺ ឬសម្រាប់គាំទ្រដល់ការសរសេរ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះរាប់បញ្ចូលការស្រង់សំដីអ្នកនាំពាក្យ អ្នកជំនាញ និងអ្នកពាក់ព័ន្ធ។ ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ»ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន៦ រៀបចំឡើងដោយក្រសួងព័ត៌មាន ដែលមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តមបន្តថា ការងារសាធារណមតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់។ សាធារណមតិជាការឆ្លើយតប បន្សាប បំភ្លឺ…

អាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ដោយរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូនតាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តសេចក្ដីណែនាំនេះ

អាជ្ញាធររាជធានីភ្នំពេញ ហាមឃាត់ការធ្វើចរាចរណ៍ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ ដោយរដ្ឋបាលរាជធានីភ្នំពេញធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូនតាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវចូលរួមអនុវត្តសេចក្ដីណែនាំនេះ។

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ដោយធានាថា មិនមានបញ្ហាអ្វីកេីតឡេីង នៅក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ការណែនាំនេះ បានធ្វើឡើងខណៈលោក ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង ១៤ខណ្ឌ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា អំពើធាក់ផ្ដួលប្លន់យកម៉ូតូ…

ពលរដ្ឋម្នាក់ ប្រទះឃើញអាវុធ AK-47 ១ដើម នៅក្នុងដីចម្ការរបស់គាត់ រួចបានប្រគល់ជូនសមត្ថកិច្ច

(បាត់ដំបង) ៖ អាវុធប្រភេទ AK-47 ០១ដើម និងបង់ ០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ច បានបញ្ជាក់ថា អាវុធ ០១ដើម ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ជាប្រភេទអាវុធ AK-47 ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយក្នុងនោះក៏មានបង់ ០១ដែរ ប៉ុន្តែមិនមានគ្រាប់នោះទេ។ សមត្ថកិច្ច…