Category: ព័ត៌មានជាតិ

មន្ត្រីជំនាញបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើ ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលឈ្មួញយកលាក់ទុកចោលក្នុងព្រៃ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោក ឃន់ អូន អភិបាលរងស្រុកអូររាំង ដោយមានការចូលរួមពី កម្លាំងស្នាក់ការរងអូររាំង ស្នាក់ការរកាថ្មី និងភ្នាក់ងារល្បាត។ គោលដៅនៃការចុះបង្រ្កាបគឺនៅត្រង់ចំណុចផ្លូវក្រោយ (ខ្ទមអ្នកតា) ដែលមាននិយាមកាលេខ ៧៣២៧៩៦- ១៣៦២២៥៣ ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជាលទ្ធផល…

ក្រសួងការពារជាតិ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យទីតាំងរងផលប៉ះពាល់ដោយគ្រាប់ MK84 នៅឧត្តរមានជ័យ

ភ្នំពេញ៖ យោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ឱ្យចុះបំពេញបេសកកម្ម។ ក្រុម IOT ដែលដឹកនាំដោយ ប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្ដែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់ យន្តហោះចម្បាំងទម្លាក់គ្រាប់ MK84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល…

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ នៅក្នុងភូមិសាស្រ្តចំនួនពីរ

នៅថ្ងៃទី០៣ តុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះបំពេញបេសកកម្មសង្កេតមើល និងត្រួតពិនិត្យឧបករណ៍នេសាទលក្ខណ:គ្រួសារក្នុងរដូវបើកនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប នៃខេត្តសៀមរាប និងបាត់ដំបង។ បេសកកម្មនេះអមដំណើរដោយលោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី ព្រមទាំងសមាជិកសហគមន៍នេសាទ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៤ ប្រចាំការនៅសង្កាត់ចុងឃ្នៀស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ និងសហការី ហើយបានសហការចុះសង្កេតការត្រួតពិនិត្យបទល្មើសពីចំណុចសង្កាត់ចុងឃ្នៀស…

បង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប ករណីការជួញដូរ និងដឹកលៀសដោយខុសច្បាប់ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ) ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង ២៖៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។​ ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្តចំនួន ០៣គ្រឿង រួមមាន៖ រថយន្ត FUSU…

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន

(ភ្នំពេញ) ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន និងជាប្រធានគណៈកម្មការ​ទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀនខុសច្បាប់ អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលបណ្ដុះបណ្ដាល និងវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីគ.ម១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គ.ម២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីគ.ម១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គ.ម២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅឃុំតាគ្រាម ស្រុកបាណន់

(បាត់ដំបង) ៖ បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ អុល អេនឌី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយជនរងគ្រោះគឺជាមនុស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ។ ក្រោយពេលកើតហេតុ យោងតាមការត្រួតពិនិត្យរបស់ជំនាញព្រមទាំងសាក្សីបំភ្លឺ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, ជនដៃដល់ជនជាតិចិន និងខ្មែរ សរុបចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន ខណៈជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍…

ករណីគ្រោះថ្នាក់ចរាចរណ៍រដ៏រន្ធត់វាងរថយន្ដសាមុយ និងរថយន្ដកុងតឺន័រ បណ្តាលឱ្យ​ស្លាប់​មនុស្ស ១នាក់​ និងរងរបួសធ្ងន់​ ៥នាក់ នៅលើផ្លូវល្បឿនលឿន

កំពង់ស្ពឺ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ដគ្រឿ​ង ម៉ាក​ HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ​ រដ្ឋ12 2-1​4​79 (រថយន្តដឹកអ្នកជំងឺ) បុកពីក្រោយរថយន្តកុងតឺន័រ នៅវេលាម៉ោង ១០:១៦នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។​ ក្នុងករណីនេះអ្នកបើកបរមិនស្គាល់អត្តសញ្ញា​ណ​ (រត់គេ​ចខ្លួនក្រោយកេីតហេតុ) ក្នុងរថយន្ដ​មានអ្នករួមដំណើរចំនួន ៦​នាក់​ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ ៣៣ឆ្នាំ (​ស្លាប់ក្រោយប​ញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំ​ពង់ស្ពឺ)​, ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ…

 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក, ការលក់ឥណទានកាបូន មិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនទេ តែបម្រើដល់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ 

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក ការលក់ឥណទានកាបូននៅកម្ពុជា គឺមិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គលណាម្នាក់ ឬក្រុមហ៊ុនឯកជនណាមួយនោះទេ ប៉ុន្តែ ថវិកាដែលទទួលបានពីការកាបូន បម្រើឱ្យផលប្រជាសហគមន៍ សម្រាប់ចំណាយទៅការងារជាច្រើននៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ការស្រាយចម្ងល់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១២ស្តីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» «Green Transition in Cambodia, Laos, and Vietnam: Insights from…