បុរសម្នាក់ ផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅ
បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ ខណៈផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែប្រាប់ថាទៅទិញស្រាបៀរមួយភ្លែត តែបែរជាលោតទឹកបញ្ចប់ជីវិតនៅលើស្ពានច្បារអំពៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនរងគ្រោះដែលលោតទឹកឈ្មោះ ពុំ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។ តាមការរៀបរាប់របស់សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយបងប្អូននៅម្តុំបឹងតាម៉ាត…
