សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភម៉ូតូ ៥០០គ្រឿង ដល់ទ័ពជួរមុខ ដែលរងការខូចខាតក្នុងអំឡុងពេលប៉ះទង្គិចនៅខែកក្កដា ឆ្នាំ២០២៥
ម៉ូតូចំនួន ៥០០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនវីរកងទ័ពជួរមុខ ដែលបានរងការខូចខាតក្នុងអំឡុងពេលប៉ះទង្គិចនាខែកក្កដា ឆ្នាំ២០២៥ កន្លងមក។ នៅថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បេសកជនពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
