សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបករណីចាប់មនុស្សជំរិតទារប្រាក់ ចាប់ខ្លួនបាន ៣នាក់ ចំណែក ២នាក់ទៀត កំពុងស្រាវជ្រាវស្វែងរកបន្ត
(ព្រះសីហនុ) ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៧៖០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ០៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ០១គ្រឿង ម៉ាក GS-300 ពណ៌ស។ នៅក្នុងរថយន្ត ជនសង្ស័យបានវាយគំរាមជនរងគ្រោះយកប្រាក់ចំនួន ១,៤០០ដុល្លារអាមេរិក និងទូរសព្ទ…
