ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិ​លេខ៣​ ចៃដន្យបាបកម្មជិះរត់បុករ​ថ​យន្ដពីក្រោយរបួសបាក់ជើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

(កំពង់ស្ពឺ​)៖​ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​ លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ចសហកា​​រឃាត់​បានជន​សង្ស័យម្នាក់ ករ​ណីចោរក​ម្មលួចម៉ូ​តូ​ ០១គ្រឿង ​​ត្រង់ចំណុ​ចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី១១ ខែឧស​ភា ឆ្នាំ២០២​៦ វេលាម៉ោង ០​៣​ទាបភ្លឺ។ ជនសង្ស័យម្នាក់ដែល​ត្រូវសមត្ថកិ​ច្ចធ្វើកា​រឃាត់ខ្លួន រួមជាមួយម៉ូតូ ០១គ្រឿ​ង​ ម៉ាក​Honda Dream C1​2​5​ ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លា​ក​លេខ ស្វាយរៀង ​1N-947​6​ នៅចំ​ណុចភូមិអន្លង់​រមៀ​ត ឃុំអន្លង់​រមៀ​ត…

នគរបាល​ខេត្ត​ស្វាយរៀង​ ឃាត់​ខ្លួន​ជនសង្ស័យវៀតណាម ២នាក់ ខ្មែរ ១នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

(ស្វាយរៀង)​ ៖ ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​​ កាល​ថ្ងៃ​ទី០៦​ ខែឧសភា​​ ឆ្នាំ​២០២៦​ កម្លាំងនគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បាន​ឃាត់​រថយន្ត​ ០១គ្រឿង​ ដែល​បានស៊ីឈ្នួល​ដឹក​គ្រឿងញៀន​ បើកបរដោយ​ជន​ជាតិ​ខ្មែរ​ម្នាក់ ឃាត់ខ្លួន​យក​យកមក​សាក​សួរ​ បានឆ្លើយ​សារភាព​ និង​អនុវត្តន៍​តាម​​វិធានការណ៍​ជំនាញ​ ឈាន​ទៅ​ដល់ការឃាត់​ខ្លួន​បក្ខ​ពួក​ចាំ​ទទួល​គ្រឿង​ញៀនចំនួន​ ០២នាក់​ទៀត​ជាជនជាតិ​វៀតណាម​។ ដកហូត​វត្ថុ​តាង​ រួម​មាន៖…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល ឬយោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀនជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់

(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅស្រុកសំរោង ដោយចាប់ខ្លួនជនល្មើសម្នាក់ ព្រមទាំងដកហូតថ្នាំញៀនជិត ០១គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។ ប្រតិបត្តិការនេះ បានធ្វើឡើង ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅវេលាម៉ោង ១២៖០៧នាទីរសៀល…

អភិបាលខេត្តកណ្ដាល ស្នើឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams)

(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់…

ចាប់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ នៅខណ្ឌមានជ័យ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១២នាក់ ព្រមទាំងដកហូត កុំព្យូទ័រ Laptop ២គ្រឿង, ទូរសព្ទដៃចំនួន ២៣គ្រឿង, កុំព្យូទ័រ All in One ចំនួន ១៤គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ តាមការស្រាវជ្រាវបឋម សមត្ថកិច្ចសង្ស័យថា ក្រុមជននេះបានប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយប្រើល្បិចបោកបញ្ឆោតជនរងគ្រោះ ឱ្យបង់ប្រាក់ក្រោមរូបភាពថ្លៃសេវារដ្ឋបាល ឬការរត់ការសម្រាប់ទទួលបានប្រាក់កម្ចីក្លែងក្លាយ។ បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ២ករណីផ្សេងគ្នា

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ០២ករណី៖ *ករណីទី១៖ កាប់ និងវាយម៉ូតូឱ្យខូចខាតសម្ភារ នៅចំណុចម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។ *ករណីទី២៖ (មុខសញ្ញាសេសសល់) ប្រើកាំបិត…

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…

មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦

(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចេញសេចក្តីប្រកាសណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះសម្រាប់បណ្តាក្លឹប និងសមាគមកីឡាបាល់ទាត់ដែលបំណងចូលរួមប្រកួត។ យោងតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ក្រុមនីមួយៗតម្រូវឱ្យមានសមាសភាពកីឡាករក្នុងបញ្ជីដំបូងចាប់ពី ១៥នាក់ ដល់ ២២នាក់ និងមន្ត្រីដឹកនាំក្រុមចំនួន ០៥នាក់។ ចំពោះការដាក់ពាក្យ ក្រុមនីមួយៗត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ *ពាក្យសុំចូលរួមប្រកួត និងសេចក្តីប្រកាសផ្លូវការ។ *បញ្ជីឈ្មោះមន្ត្រី និងកីឡាករដែលមានបិទរូបថតត្រឹមត្រូវ (រួមទាំងបញ្ជីឈ្មោះចុងក្រោយ)។ *រូបថតថ្មីខ្នាត ៤x៦ ចំនួន ២សន្លឹក។ *ទង់អនុស្សាវរីយ៍សម្រាប់ផ្លាស់ប្តូរមុនការប្រកួត និងទង់តំណាងក្លឹបខ្នាត ០,៨ម៉ែត្រ x…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥៣នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦…