បុរសជាសន្តិសុខម្នាក់កំពុងតែឈរហាលខោអាវទើបបោករួចនៅមុខបន្ទប់ជួល ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ
បុរសជាសន្តិសុខម្នាក់ ខណៈពេលកំពុងឈរហាលខោអាវដែលទើបបោកគក់រួច ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មុខបន្ទប់ជួលកំពុងរស់នៅ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ដងនៅពេលជនរងគ្រោះមកពីធ្វើការវិញ តែងតែបោកសម្លៀកបំពាក់រួច ទើបទៅសម្រាក ដោយសារគាត់ជាសន្តិសុខយាមពេលយប់ ដូច្នេះហើយទើបឆ្លៀតពេលបោកសម្លៀកបំពាក់។ ប្រភពខាងលើដដែល បន្តថា នៅវេលាម៉ោងប្រមាណ ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញានេះ គាត់កំពុងតែរៀបចំបើកតូបលក់ដូរ…
សូមអបអរសាទរសមិទ្ធផលថ្មី រោងចក្រចំនួន ២ នៅក្រុងដូនកែវ និងស្រុកបាទី កំពុងបើកដំណើរការ ផ្ដល់ឱកាសការងារចំនួន ១០០០កន្លែង
តាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាល សាលាខេត្តតាកែវ រួមជាមួយ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានចុះពិនិត្យមើល ទីតាំងស្នើសុំ វិនិយោគបង្កេីតរោងចក្រចំនួន ០២ទីតាំង មានដូចខាងក្រោម៖ ១. រោងចក្រផលិតសម្ភារ:តុបតែងលម្អ បូរ ដង្គាប និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្វ័រឈូណេត ឃី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងលើក…
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ហើយ ដែលវាយគ្នានៅតាមផ្លូវសាធារណៈនៅពេលមេឃភ្លៀង ក្នុងសង្កាត់បឹងកក់២!
អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកការពារសុវត្ថិភាពនិងប្រើដៃ, ជើងវាយនិងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួន) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩:៣៦នាទីថ្ងៃដដែល ។ *ជនសង្ស័យ៖ ១-ឈ្មោះ ម៉ៅ ប្រុសហ៊ុល…
សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
រាជរដ្ឋាភិបាលបានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅភ្នំពេញ ។នេះបើយោងតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។ តាមរយៈសារាចរ បានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលដែលមានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាសាក្សី សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ ដោយមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន…
បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងបាត់ដំបង
(បាត់ដំបង) ៖ បុរសម្នាក់ ត្រូវបានជនសង្ស័យកាប់ជាច្រើនកាំបិតខ្វែវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅចំនុចក្រុម១៥ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹន សុឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ចំណែកជនសង្ស័យមានឈ្មោះ និល មុន្នី ហៅ រ៉ា ភេទប្រុស អាយុ…
ការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះហើយ!
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអំឡុងពេលនៃការសាងសង់នេះ កំណាត់ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន…
ប្ដីមកពីផឹកស្រាស្រវឹង ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតប្រើហិង្សាយកដំបងដែកវាយប្រពន្ធស្លាប់ រួចរត់ចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច
បុរសម្នាក់ ផឹកស្រាស្រវឹង ខណៈមកផ្ទះក៏ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រហូតឈានទៅដល់ប្រើហិង្សាយកដំបងដែកវាយជនរងគ្រោះស្លាប់ បន្ទាប់មកបានសម្រេចចិត្តចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើង កាលពីវេលាម៉ោង ២១៖៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាប្ដីរបស់ជនរងគ្រោះឈ្មោះ ហៀង…
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តល្មើសនៅចំណុចផ្លូវ៩៣ កែងផ្លូវ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ប៉ិល សាន អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលដង្កោ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅចំណុចផ្ទះសំណាក់ស្លឹកលាភមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ សុក ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារចាប់យក៖…
ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
