គួរឱ្យសង្វេគណាស់! សិស្សស្រីអាយុ ១០ឆ្នាំម្នាក់ បានលង់ទឹកប្រឡាយស្លាប់នៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល
(កណ្ដាល)៖ សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក! ករណីដ៏គួរឱ្យសង្វេគមួយបានកើតឡើងចំពោះក្មេងស្រីជាសិស្សម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រឡាយទឹក ស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង ម៉ីអ៊ី ភេទស្រី អាយុ ១០ឆ្នាំ រស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល…
ជើងខ្លាំងណាត់គ្នាវ៉ៃបោចសក់ ជង្គង់ហោះ កណ្ដាប់ដៃ ខ្វាចផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាត់ការតាមនីតិវិធី
(កំពង់ស្ពឺ) ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានទទួលបណ្ដឹងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យោងតាមបណ្ដឹងរបស់ឈ្មោះ ថន គីមរ៉ុង ហៅ រ័ត្ន ភេទស្រី អាយុ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានប្ដឹងចោទប្រកាន់ទៅលើបក្ខពួកជនបង្កហឹង្សា…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤៖២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវប៉ាស័្ទរ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណី លួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ នៅថ្ងៃទី០៥…
សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្រ្កាបក្រុមជនសង្ស័យ ៤នាក់ ពាក់ព័ន្ធលើ ៣ករណីផ្សេងគ្នា
កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ០៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។ តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង ០៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជាកាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។ បើតាមការបញ្ជាក់ពីសមត្ថកិច្ច ថា៖ ករណីទី១ កើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖២០នាទីទាបភ្លឺ ក្រុមជនសសង្ស័យចំនួន ០៣នាក់ ប្រដាប់ដោយកាំបិតកែច្នៃ បានធ្វើសកម្មភាពធាក់ និងភ្ជង់គំរាមប្លន់ម៉ូតូ និងខ្សែក ពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុង…
ពលរដ្ឋម្នាក់ ប្រទះឃើញអាវុធ AK-47 ១ដើម នៅក្នុងដីចម្ការរបស់គាត់ រួចបានប្រគល់ជូនសមត្ថកិច្ច
(បាត់ដំបង) ៖ អាវុធប្រភេទ AK-47 ០១ដើម និងបង់ ០១ ត្រូវបានពលរដ្ឋប្រទះឃើញ នៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចដីចម្ការរបស់គាត់ ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ច បានបញ្ជាក់ថា អាវុធ ០១ដើម ដែលប្រជាពលរដ្ឋប្រទះឃើញខាងលើ ជាប្រភេទអាវុធ AK-47 ដែលសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ហើយក្នុងនោះក៏មានបង់ ០១ដែរ ប៉ុន្តែមិនមានគ្រាប់នោះទេ។ សមត្ថកិច្ច…
ប្រធានមន្ទីរដែនដីខេត្តកំពត ជំរុញមន្ត្រីឱ្យបន្តអនុវត្តន៍ការងារវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់បំផុត
ដោយអនុវត្តន៍តាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋសម្រេចបានប្រមាណជាង ៩០ភាគរយហើយ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តន៍ការងារនេះឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ផ្នែក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ព្រាប សុផាត ប្រធានមន្ទីរបានលើកឡើងថា ដោយមានការសហការពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ…
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ ស្ទាក់ចាប់ការនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ពីប្រទេសវៀតណាមខុសច្បាប់
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង ១០៖១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានស្ទាក់ចាប់រថយន្ដចំនួនពីរគ្រឿងដែលលួចនាំចូលសត្វមាន់រស់ជាង ១៦០០ក្បាល ពីប្រទេសវៀតណាមដោយខុសច្បាប់។ តាមរយៈទំព័រហ្វេសប៊ុក លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦កញ្ញានេះថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ចាប់រថយន្តម៉ាក SSANGYONG ISTANA ចំនួន ០២គ្រឿង ដែលដឹកសត្វមាន់រស់សរុបចំនួន ១៦៧ទ្រុង ស្មើនឹង ១,៦៧០ក្បាល។ តាមការបញ្ជាក់ពីអនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រថយន្តទាំង…
កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខុនដូមួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សជិត ៥០នាក់
កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន៣៣នាក់ (ស្រី៥នាក់)…
នារីស្រស់ស្អាតម្នាក់ ស្លាប់គួរឱ្យសង្វេគ ក្រោយជិះម៉ូតូដួលដោយខ្លួនឯងនៅលើផ្លូវលេខ២១A
ស្ត្រីម្នាក់ បានបាត់បង់ជីវិតគួរឱ្យសង្វេគ ក្រោយជិះម៉ូតូដួលដោយខ្លួនឯង នៅវេលាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ២១A ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូដួលបោកទៅនឹងថ្នល់ ហើយបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយការពិនិត្យ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅមន្ទីរពេទ្យបង្អែកជ័យជំនះ៕
សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក បានជ្រុលចង្កូតទៅបុកឃឿនរង្វង់មូល វិមានឯករាជ្យបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ
ខេត្តបាត់ដំបង៖ រថយន្ត LEXUS RX330 មួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកបានជ្រុលចង្កូតទៅបុកឃឿនរង្វង់មូលវិមានឯករាជ្យនៅវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងខាងលើនេះ ដំបូងឡើយគេឃើញរថយន្ត LEXUS RX330 ពណ៌ខ្មៅមួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ2H-0188 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបញ្ច្រាសផ្លូវ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកឃឿនរង្វង់មូលវិមានឯករាជ្យ បណ្តាលអោយខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងដកហូតរថយន្តខាងលើទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយ៖ BTB…
