មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងក្លឹបមួយកន្លែងនៅកោះពេជ្រ ដកហូតថ្នាំញៀនមួយចំនួនធំ និងឃាត់ខ្លួនជនសង្ស័យ ២៥៧នាក់
អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ…
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីស៊ីឈ្នួលបាញ់សម្លាប់មនុស្ស ក្នុងតម្លៃ ២,៣០០ដុល្លារ នៅខណ្ឌច្បារអំពៅ, ជនល្មើស ២នាក់ ត្រូវបានចាប់ខ្លួន
(ភ្នំពេញ) ៖ ករណីបាញ់ប្រហារលើបុរសម្នាក់ បណ្តាលឱ្យរបួសធ្ងន់ នៅខាងកើតវិទ្យាល័យច្បារអំពៅ កាលពីទាបភ្លឺថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ គឺសមត្ថកិច្ចបានចាប់ខ្លួនអ្នកស៊ីឈ្នួលបាញ់ប្រហារចំនួន ២នាក់ និងអ្នកបញ្ជាឱ្យបាញ់ម្នាក់ សរុបចំនួន ០៣នាក់។ ឃាតករបានទទួលលុយចំនួន ២,៣០០ដុល្លារ ក្នុងការបាញ់ប្រហារលើជនរងគ្រោះ។ សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤៖៥០នាទី មានករណីប៉ុនប៉ងឃាតកម្មកើតឡើង នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…
បង្ក្រាបស្ត្រីជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី
(ភ្នំពេញ) ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ ដោយទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១-ឈ្មោះ ស.ស.ន…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។…
ឯកឧត្ដមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្ម
នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមសន្និសីទអាស៊ាន-ចិន (ហឺណាន) ឆ្នាំ២០២៥ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ស្បៀងនិងកសិកម្ម នៅទីក្រុង Zhengzhou ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះ រៀបចំឡើងដោយខេត្តហឺណាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ក្នុងគោលបំណងជំរុញការអនុវត្តសេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំ កំពូលអាស៊ាន និងចិន ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងនិងកសិកម្មតាមបែប ឌីជីថល រវាងអាស៊ាន និងចិន។…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួប ២១ឆ្នាំ កម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរខួប ២១ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (១៣ តុលា ២០០៤ – ១៣ តុលា ២០២៥) ។ ការអបអរសាទរខួប ២១ឆ្នាំ នេះតាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥នេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា…
កម្លាំងយោធាថៃ បានបន្តដាក់គ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជាយ៉ាងគឃ្លើន នៅក្នុងភូមិព្រៃចាន់
បន្ទាយមានជ័យ៖ កម្លាំងយោធាឈុតខ្មៅថៃ បានដាក់គ្រឿងចក្រឈូសឆាយដីចម្ការរបស់ពលរដ្ឋកម្ពុជា នៅក្នុងភូមិព្រៃចាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅលើទីតាំងដែលទាហានថៃបានព័ទ្ធលួសបន្លាឈ្លានពាន ដោយមិនក្រែងរអាអ្វីទាល់តែសោះទោះជាកន្លងមកមានការចុះទៅពិនិត្យជាក់ស្ដែងពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ក៏ដោយ។ ការប្រើគ្រឿងចក្រឈូសឆាយដីចម្ការពលរដ្ឋកម្ពុជានេះលើកទី២ បន្ទាប់ពីកងកម្លាំងចម្រុះរបស់ថៃបានយកគ្រឿងចក្រមកឈូសឆាយលើដីចម្ការដំណាំរបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់៥ ក្នុងភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវបានយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន…
ករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូលេខលេខ៨២-៨៣ ស្ថិក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ
(កំពង់ស្ពឺ) ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចន្លោះបង្គោលគីឡូលេខលេខ៨២-៨៣ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ដែលបង្កឡើងដោយរថយន្ដ ០២គ្រឿង បើកបរបញ្រ្ចាសទិសដៅគ្នានៅលើកំណាត់ផ្លូវដែលកំពុងតែមានធ្លាក់ភ្លៀងខ្លាំងរអិល បណ្ដាលឱ្យមានអ្នករងរបួសមួយចំនួន។ លោកវសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា លោកបានបញ្ជាឱ្យជំនាញចរាចរណ៍ស្រុក ចុះទៅកាន់កន្លែងកើតហេតុឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត រួចជ្រុលទៅបុកកន្លែងលក់ភេសជ្ជៈលើចំណីថ្នល់ជាតិ ។ សមត្ថកិច្ច បានឱ្យដឹងដែរថា មុនដំបូងរថយន្ត ០១គ្រឿង…
ចាប់ខ្លួនមេខ្យល់ ៣នាក់ ក្នុងចំណោម ៤នាក់ នាំមនុស្សចេញទៅប្រទេសថៃតាមច្រកខេត្តបាត់ដំបង
បាត់ដំបង៖ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី សហការជាមួយកម្លាំងជួរមុខ រួមមាន កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ចំនួន១ករណី។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន ៤នាក់ ឈ្មោះ រឿម រិទ្ធ ហៅ ទូច…
មន្ត្រីជំនាញបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើ ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលឈ្មួញយកលាក់ទុកចោលក្នុងព្រៃ
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ លោក ឃន់ អូន អភិបាលរងស្រុកអូររាំង ដោយមានការចូលរួមពី កម្លាំងស្នាក់ការរងអូររាំង ស្នាក់ការរកាថ្មី និងភ្នាក់ងារល្បាត។ គោលដៅនៃការចុះបង្រ្កាបគឺនៅត្រង់ចំណុចផ្លូវក្រោយ (ខ្ទមអ្នកតា) ដែលមាននិយាមកាលេខ ៧៣២៧៩៦- ១៣៦២២៥៣ ស្ថិតនៅ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជាលទ្ធផល…
