ឃាត់ខ្លួនបានហើយ ករណីបុរសម្នាក់ដែលបានប្រើអំពើហិង្សាលើស្ត្រីប្រកបមុខរបរម៉ាស្សា និងកោសជប់ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សា។ ជនសង្ស័យឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុស មុខរបរជាងជួសជុសរថយន្ត មានទីលំនៅផ្ទះលេខ១៣ ផ្លូវរទេះភ្លើង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ករណីនេះដែរ ជនសង្ស័យប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់…
