Breaking News៖ រថយន្ដក្រុងដឹកអ្នកដំណើរបុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយស្លាប់ ១៣នាក់ និងរបួស ២៤នាក់ នៅស្រុកសន្ទុក
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យមានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះស្លាប់១៣នាក់ និងរងរបួស២៤នាក់។ នេះបើតាមការឲ្យដឹពីលោកអធិការនគរបាលស្រុកសន្ទុក ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។ បើតាមលោកអធិការស្រុក ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្កឡើងដោយរថយន្តក្រុងពីរជាន់ដឹកអ្នកដំណើរ បុកបង្កាន់ដៃស្ពានធ្លាក់ចូលប្រឡាយទឹក។ លោកអធិការស្រុកបញ្ជាក់ថា ក្នុងករណីនេះ មានជនរងគ្រោះសរុប៣៧នាក់ ក្នុងនោះរបួស២៤ និងស្លាប់១៣នាក់នៅកន្លែងកើតហេតុ ស្រី៨នាក់។ លោកអធិការស្រុកបញ្ជាក់ថា គិតមកដល់ពេលនេះ ជនរងគ្រោះត្រូវបានរកឃើញ និងស្រង់ឡើងគោកអស់ហើយ និងកំពុងទំនាក់ទំនងរកសាច់ញាតិ៕
