Month: October 2025

បង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប ករណីការជួញដូរ និងដឹកលៀសដោយខុសច្បាប់ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ) ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទលើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ចំនួន ៣០តោន ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ នៅវេលាម៉ោង ២៖៣០នាទីយប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។​ ប្រតិបត្តិការបង្ក្រាបនេះ បានឃាត់រថយន្តចំនួន ០៣គ្រឿង រួមមាន៖ រថយន្ត FUSU…

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន

(ភ្នំពេញ) ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន និងជាប្រធានគណៈកម្មការ​ទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀនខុសច្បាប់ អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលបណ្ដុះបណ្ដាល និងវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីគ.ម១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គ.ម២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ២៦៨អា ចាប់ពីគ.ម១៦+០០០ (ទីរួមស្រុកភ្នំស្រុក) ដល់គ.ម២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅឃុំតាគ្រាម ស្រុកបាណន់

(បាត់ដំបង) ៖ បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះដែលបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនខាងលើមានឈ្មោះ អុល អេនឌី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយជនរងគ្រោះគឺជាមនុស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ។ ក្រោយពេលកើតហេតុ យោងតាមការត្រួតពិនិត្យរបស់ជំនាញព្រមទាំងសាក្សីបំភ្លឺ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់, ជនដៃដល់ជនជាតិចិន និងខ្មែរ សរុបចំនួន ៨នាក់ ត្រូវបានចាប់ខ្លួន ខណៈជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងតាមរយៈទូរស័ព្ទដៃ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍…

ករណីគ្រោះថ្នាក់ចរាចរណ៍រដ៏រន្ធត់វាងរថយន្ដសាមុយ និងរថយន្ដកុងតឺន័រ បណ្តាលឱ្យ​ស្លាប់​មនុស្ស ១នាក់​ និងរងរបួសធ្ងន់​ ៥នាក់ នៅលើផ្លូវល្បឿនលឿន

កំពង់ស្ពឺ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ដគ្រឿ​ង ម៉ាក​ HYUNDAI STAREX ពណ៌ស ពាក់ផ្លាកលេខ​ រដ្ឋ12 2-1​4​79 (រថយន្តដឹកអ្នកជំងឺ) បុកពីក្រោយរថយន្តកុងតឺន័រ នៅវេលាម៉ោង ១០:១៦នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។​ ក្នុងករណីនេះអ្នកបើកបរមិនស្គាល់អត្តសញ្ញា​ណ​ (រត់គេ​ចខ្លួនក្រោយកេីតហេតុ) ក្នុងរថយន្ដ​មានអ្នករួមដំណើរចំនួន ៦​នាក់​ ឈ្មោះ អេល ឌុលការីម ភេទប្រុស អាយុ ៣៣ឆ្នាំ (​ស្លាប់ក្រោយប​ញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកំ​ពង់ស្ពឺ)​, ឈ្មោះ អេល ហ្សឹកគ្រីយ៉ើ…

 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក, ការលក់ឥណទានកាបូន មិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនទេ តែបម្រើដល់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ 

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក ការលក់ឥណទានកាបូននៅកម្ពុជា គឺមិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គលណាម្នាក់ ឬក្រុមហ៊ុនឯកជនណាមួយនោះទេ ប៉ុន្តែ ថវិកាដែលទទួលបានពីការកាបូន បម្រើឱ្យផលប្រជាសហគមន៍ សម្រាប់ចំណាយទៅការងារជាច្រើននៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ការស្រាយចម្ងល់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១២ស្តីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» «Green Transition in Cambodia, Laos, and Vietnam: Insights from…

You missed