ចាប់ខ្លួនមេខ្យល់ ៣នាក់ ក្នុងចំណោម ៤នាក់ នាំមនុស្សចេញទៅប្រទេសថៃតាមច្រកខេត្តបាត់ដំបង
បាត់ដំបង៖ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន-នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទី សហការជាមួយកម្លាំងជួរមុខ រួមមាន កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ( បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ) ចំនួន១ករណី។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន ៤នាក់ ឈ្មោះ រឿម រិទ្ធ ហៅ ទូច…
