សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៤នាក់ ពេលចុះត្រួតពិនិត្យទីតាំងផ្ទះចំនួន ០២កន្លែងផ្សេងគ្នា នៅខណ្ឌចំការមន និងខណ្ឌច្បារអំពៅ
(ភ្នំពេញ)៖ សម្ថកិច្ចចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន និងខណ្ឌច្បារអំពៅ និងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកញ្ញា បានចុះត្រួតពិនិត្យទីតាំងចំនួន ០២កន្លែង ដែលសង្ស័យ Online Scames។ ទីតាំងទី១ ស្ថិតនៅ ផ្ទះលេខC12 ផ្លូវស៊ី(បុរីឧទ្យានបាសាក់) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី០២ ស្ថិតនៅ ផ្ទះ១១៣ ផ្លូវ P25 ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (ប៉ូលរ៉ូនីស២)…
