Month: September 2025

ការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគ.ម២+៨០០ ដល់ផ្លូវជាតិលេខ១ ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះហើយ!

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ជ្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងផ្នែកខាងលិច នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្នុងអំឡុងពេលនៃការសាងសង់នេះ កំណាត់ផ្លូវមហាវិថី ស៊ី ជីនពីង ចាប់ពីផ្លូវបំបែកផ្លូវលេខ១១៦ A (គ.ម២+៨០០) ដល់ផ្លូវជាតិលេខ១ ត្រូវបានបិទជាបណ្តោះអាសន្ន…

ប្ដីមកពីផឹកស្រាស្រវឹង ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ​រហូតប្រើ​ហិង្សា​យកដំបងដែកវាយប្រពន្ធស្លាប់ រួចរត់ចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច

បុរស​ម្នាក់ ផឹក​ស្រា​ស្រវឹង ខណៈ​មក​ផ្ទះ​ក៏​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រហូត​ឈាន​ទៅ​ដល់​ប្រើ​ហិង្សា​យក​ដំបង​ដែក​វាយ​ជនរងគ្រោះ​ស្លាប់ បន្ទាប់មក​បាន​សម្រេច​ចិត្ត​ចូល​ខ្លួន​សារភាព​ប្រាប់​សមត្ថកិច្ច។ ហេតុការណ៍​ដ៏​សាហាវ​នេះ​ បាន​កើត​ឡើង ​កាលពី​វេលា​ម៉ោង ២១៖៣០នាទី​យប់ ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ភិន រ៉ា ភេទ​ប្រុស អាយុ ៤១ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ត្រូវ​ជា​ប្ដី​របស់​ជនរងគ្រោះ​ឈ្មោះ ហៀង…