កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់ និងបានបញ្ជូនបន្តទៅតុលាការ
(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងចែកចាយគ្រឿងញៀនចំនួន ០២ករណីក្នុងថ្ងៃតែមួយ និងឃាត់ខ្លួនមនុស្សប្រុស,ស្រីបានចំនួន ១០នាក់ ក្នុងភូមិសា្រស្តក្រុងប៉ោយប៉ែត ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ សម្ភារៈ និងវត្ថុតាងចាប់បាន រួមមាន៖ -ថ្នាំកញ្ចប់ពណ៌ខៀវរូបសេះ…
