(បន្ទាយមានជ័យ)៖ អនុវត្ត​តាម​បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ដោយ​មា​ន​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់​ថ្ងៃ​ទី​១៣​ ខែ​ឧសភា​ ឆ្នាំ​២០២៦ដឹកនាំ​កម្លាំង​ដោយលោកឧត្តមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន និងកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាប​ករណី​ជួញដូរ​ និង​ចែកចាយ​គ្រឿងញៀន​ចំនួន​ ០២ករណី​ក្នុង​ថ្ងៃ​តែ​មួយ និងឃាត់ខ្លួនមនុស្សប្រុស,ស្រីបានចំនួន ១០នាក់ ក្នុងភូមិសា្រស្តក្រុងប៉ោយប៉ែត ប្រតិបត្តិការនេះ ធ្វើឡើងក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

សម្ភារៈ​ និង​វត្ថុ​តាង​ចាប់​បាន ​រួម​មាន​៖
-ថ្នាំកញ្ចប់​ពណ៌​ខៀវ​រូប​សេះ PORSCHE ចំនួន​ ០៦កញ្ចប់​
-ថ្នាំ​កញ្ចប់​រូប​នាគ​ពណ៌​មាស PORSCHE ចំនួន ០១កញ្ចប់​
-ថ្នាំ​កញ្ចប់​ពណ៌​ខ្មៅ​ PURBERRY ចំនួន​ ០១កញ្ចប់​
-ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ​(ប្រភេទ​ក្រវី) ចំនួន​ ៦៥គ្រាប់​
-ម្សៅ​ក្រាមថ្លា ១៧ថង់តូច
-ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ចំនួន​ ០៥គ្រាប់​ ជញ្ជីង ០​១គ្រឿង​
-ទូរស័ព្ទ​ដៃ​ចំនួន​ ១០គ្រឿង​ និង​សម្ភារៈ​សម្រាប់​ច្រក​ និង​ប្រេីប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្នជនសង្ស័យទាំង ១០នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *