ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ចៃដន្យបាបកម្មជិះរត់បុករថយន្ដពីក្រោយរបួសបាក់ជើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចសហការឃាត់បានជនសង្ស័យម្នាក់ ករណីចោរកម្មលួចម៉ូតូ ០១គ្រឿង ត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៣ទាបភ្លឺ។ ជនសង្ស័យម្នាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមជាមួយម៉ូតូ ០១គ្រឿង ម៉ាកHonda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខ ស្វាយរៀង 1N-9476 នៅចំណុចភូមិអន្លង់រមៀត ឃុំអន្លង់រមៀត…
