ឃាត់ខ្លួនជនសង្ស័យជាង ១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារមួយកន្លែង នៅសង្កាត់បឹងសាឡាង
កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងសង្ស័យស្ថិតនៅអគារសម្រាប់ជួលមានទីតាំងផ្ទះលេខ ១៧ ផ្លូវលេខ ២៥៥ ក្រុមទី ១៤ ភូមិ ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១១ នាក់ ក្នុងនោះ ជនជាតិឥណ្ឌូណេស៊ី ១០៦ នាក់ (ស្ត្រី ៣៦ នាក់) និងបុរសជនជាតិខ្មែរ ០៥…
