ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ ដែលបំពាក់ QR Code ទប់ស្កាត់ការក្លែងបណ្ណ ជូនដល់អ្នកសារព័ត៌មានដែលបានមកស្នើសុំនៅក្រសួងព័ត៌មាន
(ភ្នំពេញ)៖ កិច្ចប្រជុំពិនិត្យនីតិវិធីចុះឈ្មោះ និងប្រើប្រាស់បណ្ណសារព័ត៌មាន ឆ្នាំ២០២៦ បានធ្វើឡើងនៅព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នៅក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន រួមជាមួយមន្ត្រីជំនាញបច្ចេកទស បានជម្រាបជូនពីការកែសម្រួល និងរចនាម៉ូដកាតថ្មី ដោយបំពាក់ QR Code ដូចកាលពីឆ្នាំកន្លងទៅ ដោយប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់តាមរយៈកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍…
