ឯកឧត្តម មាស សេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) នៅកោះនរា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម មាស សេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធស្ថានីយ៍ប្រេងឥន្ធនៈតូតាល់អេនើជី (TotalEnergies) ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Mr. Oliver Van Parys, អនុប្រធានជាន់ខ្ពស់ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ារបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី និងនាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ប្រចាំប្រទេសកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់អេនើជី ជាក្រុមហ៊ុនមួយដែលតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានវត្តមាននៅលើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ដោយបានបន្តអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការបង្កើតបណ្តាញស្ថានីយ៍ប្រេងទំនើបជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា…
