ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាលទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុតនៅទីសាធារណៈ ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវឥណ្ឌា
(ភ្នំពេញ)៖ ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុត នៅទីចំហសាធារណៈ ខណៈស្នើឱ្យអាជ្ញាធរបណ្តាខេត្តទេសចរណ៍ទាំងអស់ណែនាំអ្នកលក់គោដុតតាមផ្លូវបិទបាំងឱ្យបានល្អ កុំដាក់តាំងលក់ច្រងេងច្រងាង ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា និងទេសចរបរទេសដទៃទៀត។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ទេសចរជនជាតិឥណ្ឌា គឺជាទីផ្សារមួយធំសម្រាប់កម្ពុជាបន្ទាប់ពីចិន ដែលប្រជាជាតិទាំងពីរនេះ មានចំនួនប្រជាជនប្រហាក់ប្រហែលគ្នាសុទ្ធតែរាប់ពាន់លាននាក់។ នៅក្នុងបរិបទដែលឥឡូវនេះ ជនជាតិឥណ្ឌាមកច្រើនពាក់ព័ន្ធនឹងការដែលយើងលក់សាច់គោ នៅតាមភោជនីយដ្ឋានផ្សេងៗ និងនៅតាមដងផ្លូវសាធារណៈនានា យើងគួររៀបចំការលក់ដូរយ៉ាងម៉េចដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា ដែលជាអ្នកគោរពនូវព្រហ្មញ្ញសាសនា ឬសាសនាហិណ្ឌូ កុំឱ្យប៉ះពាល់អារម្មណ៍។ លោកជំទាវ ឆាយ ស៊ីវលីន បានសង្កត់ធ្ងន់ថា ការតាំងលក់សាច់គោទាំងមូលនៅតាមផ្លូវមិនមែនតែភ្ញៀវឥណ្ឌាប៉ុណ្ណោះទេ…
