អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិក (Vape) មួយកន្លែង សរុបជាងពីរពាន់គ្រឿង ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ២នាក់
(ភ្នំពេញ)៖ រយៈកាលកន្លងមក រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ជានាយករដ្ឋមន្ត្រី…
