(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ០២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៣៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច (កាច់កម៉ូតូ) ម៉ាកហុងដា សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ០២នាក់ ខាងលើរួមមាន៖ ទី១-ឈ្មោះ ផាន ប៊ុនណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ និង២-ឈ្មោះ ញឹក ចាន់សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ។

បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕


Leave a Reply

Your email address will not be published. Required fields are marked *