នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធអនឡាញ
(ភ្នំពេញ)៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះដោយឆបោកជនរងគ្រោះផ្ទេរប្រាក់តាមរយៈគណនីធនាគារ។ ប្រតិបត្តិការនេះដែរ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១រូប ឈ្មោះ ម.ម ភេទស្រី ជាម្ចាស់គណនីធនាគារទទួលប្រាក់ឆបោកពីជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។…
បក្ខពួកប្លន់ម៉ូតូនៅទឹកដីស្រុកសំរោងទង ០៥នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវបង្រ្កាបបានភ្លាមៗ ក្រោយហេតុការណ៍ដេញកាប់យកម៉ូតូជនរងគ្រោះ
(កំពង់ស្ពឺ)៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ អនុវត្ដករណីកំហែងយកដោយមានអាវុធ(កាប់ប្លន់)ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាត រស់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ ផ្លាកលេខ កណ្ដាល 1AE-7272 ចេញពីផ្ទះមិត្ដភក្ដិនៅភូមិក្រាំងពោធិ៍…
បុរសម្នាក់ ផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពានច្បារអំពៅ
បុរសម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ ខណៈផឹកស៊ីជាមួយបងប្អូនសុខៗ ស្រាប់តែប្រាប់ថាទៅទិញស្រាបៀរមួយភ្លែត តែបែរជាលោតទឹកបញ្ចប់ជីវិតនៅលើស្ពានច្បារអំពៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៧៖៣០នាទីយប់ ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចលើស្ពានមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ជនរងគ្រោះដែលលោតទឹកឈ្មោះ ពុំ ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។ តាមការរៀបរាប់របស់សាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយបងប្អូននៅម្តុំបឹងតាម៉ាត…
កម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងឱកាសដែលប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
កម្ពុជា និងហ្វីលីពីន បានចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងឱកាសដែលប្រធានាធិបតីហ្វីលីពីន បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។ ពិធីចះុហត្ថលេខា ធ្វើឡើងក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នៅព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥នេះ នៅវិមានសន្តិភាព។ ឯកសារចំនួន៣…
នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូធំ សង្ស័យវ៉ារថយន្តសណ្ដោងរ៉ឺម៉កមិនផុត ដួលចូលក្រោមកង់កិនស្លាប់យ៉ាងអាណោចអាធ័ម
នារីម្នាក់ ជិះម៉ូតូធំ សង្ស័យវ៉ារថយន្តសណ្ដោងរ៉ឺម៉កខាងស្ដាំដៃមិនផុត ដួលចូលក្រោមកង់កិនស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង កាលពីវេលាម៉ោង ១៨៖៣៥ នាទីយប់ ថ្ងៃ០៥ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ យូ ចាន់ណា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ដោយឡែក ភាគីរថយន្តម៉ាក HINO ពណ៌បៃតង…
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោនបានរៀបចំពុទ្ធាភិសេករួចរាល់ ដើម្បីទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ
គណៈសង្ឃជាន់ខ្ពស់ទាំង២គណៈ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យាង និមន្តនិងអញ្ជើញ ក្នុងពិធីក្រុងពាលី និងពុទ្ធាភិសេក ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើសុវណ្ណអសនៈផ្កាឈូក តម្កល់នៅទីតាំងកណ្ដាលស្ថានីយ៍អ្នកដំណើរ (Terminal) នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា…
បុរសជាសន្តិសុខម្នាក់កំពុងតែឈរហាលខោអាវទើបបោករួចនៅមុខបន្ទប់ជួល ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ
បុរសជាសន្តិសុខម្នាក់ ខណៈពេលកំពុងឈរហាលខោអាវដែលទើបបោកគក់រួច ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មុខបន្ទប់ជួលកំពុងរស់នៅ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រាល់ដងនៅពេលជនរងគ្រោះមកពីធ្វើការវិញ តែងតែបោកសម្លៀកបំពាក់រួច ទើបទៅសម្រាក ដោយសារគាត់ជាសន្តិសុខយាមពេលយប់ ដូច្នេះហើយទើបឆ្លៀតពេលបោកសម្លៀកបំពាក់។ ប្រភពខាងលើដដែល បន្តថា នៅវេលាម៉ោងប្រមាណ ៥៖០០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែកញ្ញានេះ គាត់កំពុងតែរៀបចំបើកតូបលក់ដូរ…
សូមអបអរសាទរសមិទ្ធផលថ្មី រោងចក្រចំនួន ២ នៅក្រុងដូនកែវ និងស្រុកបាទី កំពុងបើកដំណើរការ ផ្ដល់ឱកាសការងារចំនួន ១០០០កន្លែង
តាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាល សាលាខេត្តតាកែវ រួមជាមួយ ក្រុមការងារអនុគណៈកម្មាធិការវិនិយោគ ខេត្តតាកែវ បានចុះពិនិត្យមើល ទីតាំងស្នើសុំ វិនិយោគបង្កេីតរោងចក្រចំនួន ០២ទីតាំង មានដូចខាងក្រោម៖ ១. រោងចក្រផលិតសម្ភារ:តុបតែងលម្អ បូរ ដង្គាប និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំ របស់ក្រុមហ៊ុន ហ្វ័រឈូណេត ឃី (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិត្រពាំងលើក…
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ហើយ ដែលវាយគ្នានៅតាមផ្លូវសាធារណៈនៅពេលមេឃភ្លៀង ក្នុងសង្កាត់បឹងកក់២!
អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២១:០០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើមួកការពារសុវត្ថិភាពនិងប្រើដៃ, ជើងវាយនិងធាក់លើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសក្បាលនិងដងខ្លួន) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ៦០៨ ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោងប្រហែល១៩:៣៦នាទីថ្ងៃដដែល ។ *ជនសង្ស័យ៖ ១-ឈ្មោះ ម៉ៅ ប្រុសហ៊ុល…
សារាចរ ស្តីពី ការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
រាជរដ្ឋាភិបាលបានប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ នៅភ្នំពេញ ។នេះបើយោងតាមសារាចររាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។ តាមរយៈសារាចរ បានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ បំផុត ស្របតាមស្មារតីកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលដែលមានប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងជាសាក្សី សហរដ្ឋអាម៉េរិកជាសហអ្នករៀបចំ ដោយមានការចូលរួមពីតំណាងសាធារណរដ្ឋប្រជាមានិតចិន…
