Month: March 2026

កម្ពុជា រកឃើញមានជីវ:ចម្រុះប្រភេទថ្មី និងកម្រជាច្រើនប្រភេទ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង

ក្រសួងបរិស្ថាន បានបញ្ជាក់ថា របាយការណ៍ស្តីពីការសិក្សាជីវ:ចម្រុះនៅតំបន់ភ្នំថ្មកំបោរ​ ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញពីប្រភេទសត្វជាច្រើនដែលរស់នៅក្នុងតំបន់ភ្នំថ្មកំបោរនៅក្នុងប្រទេសកម្ពុជា។ តាមរយ:ការសិក្សារូងភ្នំជាង៦០នៅតាមតំបន់ភ្នំចំនួន១០ នៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវនេះបានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះប៉ុណ្ណោះ។ ដឹកនាំដោយអង្គការសត្វព្រៃ​ និងរុក្ខជាតិ សហការជាមួយក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ យើងបានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន ៣ ប្រភេទ ដូចជា តុកកែភ្នំកំពីងពួយ(Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង(Dixonius noctivagus) ប្រភេទខ្យង២ ប្រភេទ…

កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង Online Scam ក្នុងបុរីពិភពថ្មីផ្សារដីហុយ ឃាត់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់

(ភ្នំពេញ)៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងបុរីពិភពថ្មីផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវសុភៈ នាយរងខណ្ឌ ផ្នែករដ្ឋបាលជលផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគមព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកងពលតូច ង ៧០ តំបន់ប្រតិបត្តិការសឹករងខេត្ត…

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

ឯកឧត្តម នេត្រ ភក្ត្រា ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ និងវិទ្យុទាំងអស់ ជំរុញការងារ ផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជាបញ្ហាចម្បងក្នុងកម្មវិធីផ្សាយ

កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​ចំនួន ១៥នាក់

(កំពង់ស្ពឺ​) ៖​ ដោយអនុវត្ដតាមបញ្ជាដឹ​ក​នាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំព​ង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបា​ល​ស្រុកប​សេដ្ឋ​ លោក​វរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក បញ្ជាឱ្យកម្លាំងចុះធ្វើការល្បាត និងបង្រ្កាបក្រុមក្មេ​ងទំនើងដើរដា​ច់យ​ប់បង្កអសន្ដិសុខក្នុងមូលដ្ឋាន​។ ជា​ក់​ស្ដែងនាយប់ថ្ងៃទី​១០​ ខែមីនា​ ឆ្នាំ​​២​០​២៦ វេលាម៉ោង​ ២៖០​០​នា​ទីរំលងអធ្រាត្រ បានសហការជា​មួយបណ្តាប៉ុស្តិ៍​ ឃា​ត់ក្រុមក្មេងទំនើ​ង​បានចំនួ​ន​ ​១៥នាក់​ រួមជាមួយម៉ូតូ​ ០៩​គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ ចំណាត់ការបន្ដ។ ក្រុមទី១ ៖​ ចំណុចផ្លូវ៤១ គីឡូម៉ែត្រ…

You missed