Category: សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៩នាក់ ករណីប្រើប្រាស់កាំបិតកាប់ទៅលើយុវជន ២នាក់ បណ្តាលឱ្យរងរបួសនៅស្រុកឯកភ្នំ

(បាត់ដំបង)៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៖១៥នាទី នៅចំណុចភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតខ្វែវកាប់) មួយកើតឡើង បង្កដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាប់ទៅលើជនរគ្រោះចំនួន ០២នាក់ និងកាប់ម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉េត សុភាព ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅក្រុមទី៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសរលាត់ចេញឈាមលើស្មាខាងស្តាំ ០១កន្លែង (របួសស្រាល)…

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្រ្ត សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នឹងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្នុងដំណើរនេះ មានការចូលរួមពីលោក សោម សុវណ្ណ…

ខ្ចីម៉ូតូអ្នកធ្វើសំណង់ដូចគ្នា ថាទៅទិញស្រាបៀរមួយភ្លែត រួចជិះទៅ​បាត់រហូត ម្ចាស់ម៉ូតូចាំបាត់ៗក៏បានដាក់ពាក្យបណ្ដឹង ត្រូវសមត្ថកិច្ចក្របួចបានយកមកវិញ

(កំពង់ស្ពឺ)៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានស្រាវជ្រាវករណីឆបោកម៉ូតូអ្នកធ្វើសំណង់ជាមួយគ្នា។ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៣០នាទី មានករណីឆបោកម៉ូតូអ្នកធ្វើការសំណង់ជាមួយគ្នា នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យជាអ្នកខ្ចីម៉ូតូជិះយកទៅឈ្មោះ យី ដន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្រះថ្កូវ…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ ជាមួយថ្នាំញៀនជាង ៥ម៉ឺនគ្រាប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, ពីថ្ងៃទី២ ដល់៤ ខែមករា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន…

បង្ក្រាបបានជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ០២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៣៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

គ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស ២នាក់ នៅស្រុកភ្នំស្រួច

(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ព្រោះតែម៉ូតូបែកកង់ ជ្រុលទៅបុកដើមត្នោត បណ្ដាលឱ្យរងរបួស។ ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅលើផ្លូវជាតិ​លេខ៤​ (គីឡូម៉ែត្រ​៦២-៦៣) ស្ថិតនៅភូមិក្រាំងល្ហុង ឃុំម​ហាសាំ​ង ស្រុកភ្នំស្រួច។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើកបរមានឈ្មោះ ហៀម សារ៉ាក់ ភេទប្រុ​ស អាយុ ២៣ឆ្នាំ (​ពាក់មួកសុវត្ថិភា​ព និ​ង​បំពាក់កញ្ចក់មើលក្រោយ) ឌុបមនុស្ស ០១នាក់ ឈ្មោះ ឆាំ​ង គឹ​ម​ស្រ៊ុន ភេទស្រី អាយុ…

កម្លាំងសមត្ថកិច្ចជំនាញខេត្តកែវ ចុះប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន សរុបចំនួន ១១នាក់

(តាកែវ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ០៦៖៥០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់លីហ៊ួរ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ…

គុកបានសម្រេច! ក្រុមក្មេងទំនើងដែលបង្កហិង្សានៅចំណុចមាត់ស្ទឹងតាខ្មៅ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ត្រូវបានឃាត់ខ្លួន ១នាក់ និងកំពុងតែស្វែងរកបក្សពួកមកអនុវត្តច្បាប់បន្ថែមទៀត

(កណ្ដាល)៖​ អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុមអន្តរាគន៍ល្បាត និង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ក្រាបជាក់ស្តែង ឃាត់បានជនសង្ស័យ ០១នាក់ ឈ្មោះ ឈ្មោះ យូ គីរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរសន្តិសុខអគ្គិសនី រស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ…

អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ។ ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ 012…

រកឃើញដំរីញីចំនួន១ក្បាលនិងកូនទើបកើតចំនួន១ក្បាល ស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ចោរឈ្លានពានសៀម នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ«ព្រះរការ-ឆែប» ខេត្តព្រះវិហារ

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ៥០០គីឡូក្រាម និងកូនទើបកើត មានទំងន់ប្រមាន៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។ កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥…