(ស្វាយរៀង)៖ ជនជាតិចិនចំនួន៦នាក់ បានធ្វើសកម្មភាពវាយ និងច្របាច់ក លោកមេប៉ុស្តិ៍នគបាលរដ្ឋបាលឈើទាលប្លន់យករថយន្តម៉ាក្ស CAMMRY ឆ្លាមទាំងព្រឹក រួចបើកគេចខ្លួនយកទៅប្លុងចោលនៅខាងមុខកាស៊ីណូថាយថិនក្រុងបាវិត។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៤៖១០នាទីព្រឹកទៀបភ្លឺ លោក អ៊ុក ផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានទទួលព័ត៌មានពីប្រជាពរដ្ឋថា មានជនជាតិចិនមួយក្រុម មានគ្នាចំនួន ០៦នាក់ មិនស្គាល់អត្តសញ្ញាណ បានដើរតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ពេលទទួលព័ត៌មានបានហើយ លោកនាយប៉ុស្តិ៍ បានបើករថយន្តម៉ាកឆ្លាម សេរីឆ្នាំ១៩៩៨ ពណ៌ប្រផេះ ផ្លាកលេខ ភ.ព ២J.០៦២៤ ចេញពីប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល តែម្នាក់ឯង បន្ទាប់មកមន្រ្តីប៉ុស្តិ៍ បានបើករថយន្តទៅតាមពីក្រោយ។ ពេលទៅដល់បានឃើញជនជាតិចិនទាំង ០៦នាក់ កំពុងតែដើរតាមផ្លូវ។ ភ្លាមនោះ លោក អ៊ុក ផេត បានឈប់រថយន្ត ដើរទៅសួរនាំជនជាតិនោះ ស្រាប់តែក្រុមជនជាតិទាំង ០៦នាក់ បានស្ទុះចូលចាប់ក្រៀក លោក អ៊ុក ផេត រួចច្របាច់ក ខ្លះយកសោររថយន្តទៅបញ្ឆេះរថយន្តឆេះហើយ ក៏នាំគ្នារត់ឡើងជិះបើករថយន្តគេចខ្លួនតែម្តង។

ភ្លាមៗនោះ លោក អ៊ុក ផេត បានរាយការណ៍ជូន លោកអធិការនគរបាលស្រុកស្វាយជ្រំ ក៏បានបញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងឆែកមើលកាំរ៉ាមើលតាមដងផ្លូវទើបដឹងថា រថយន្តម៉ាកឆ្លាមរបស់ឈ្មោះ អ៊ុក ផេត ក្រោយវាយប្លន់បានហើយ បានបើកតាមបណ្តោយផ្លូវទៅទិសខាងកើត។

ក្រោយពីស្រាវជ្រាវដឹងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ និងលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្វាយជ្រំ ចុះធ្វើការស្រាវជ្រាវ និងឆែកកាំម៉ារ៉ាតាមដងផ្លូវរហូតដល់ក្រុងបាវិត ក៏បានសហការកម្លាំងជំនាញព្រហ្មទណ្ឌក្រុងបាវិត បានឃើញរថយន្តម៉ាកឆ្លាមសេរីឆ្នាំ១៩៩៨ ពណ៌ប្រផេះរបស់ឈ្មោះ អ៊ុក ផេត ចតចោលនៅមុខកាស៊ីណូថាយថិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះជនសង្ស័យបានគេចខ្លួនបាត់ បន្ទាប់មក លោកវរសេនីយ៍ គឹម ឡៃ បានដឹកនាំកម្លាំងឆែកកាំម៉ារ៉ាសុវត្ថិភាព តាមដងផ្លូវទើបឃើញជនជាតិចិនទាំង ០៦នាក់ ដែលជាជនសង្ស័យបានឡើងជិះរថយន្តឈ្នួល ទៅទិសខាងលិចតាមផ្លូវជាតិលេខ១ ឆ្ពោះទៅក្រុងកំពង់សោម ខេត្តព្រះសីហនុ គេចខ្លួនបាត់។

ក្រោយពីស្រាវជ្រាវរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ និងលោកវរសេនីយ៍ស្នងការរង បានរាយការណ៍ជូន លោកឧត្តមសេនីយ៍ទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង តាមស្រាវជ្រាវបន្តរកជនសង្ស័យនៅខេត្តព្រះសីហនុ ដើម្បីឃាត់កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ប្រភព៖ Fresh News


Leave a Reply

Your email address will not be published. Required fields are marked *

You missed