(កំពង់ស្ពឺ) ៖​ ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ និងបានការចង្អុល​ណែ​នាំពីជំនាញ​ព្រ​ហ្មទណ្ឌ​ លោកវរសេ​នីយ៍ឯក​ ចន​ សុភីត​ អធិការនគរ​បាលស្រុកបសេដ្ឋ​ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ​ ចុះពិនិត្យនិងស្រាវជ្រាវ​លើករណីជនសង្ស័យមួ​យ​ក្រុ​ម​ ជិះម៉ូ​តូ ០២គ្រឿង ម៉ាកហុង​ដា​ C125 ពណ៌​ខ្មៅ ដែលបានកំហែង​យកដោយហិ​ង្សាលើជនរងគ្រោះព្រោះ​តែទូរ​ស័ព្ទដៃ ០១គ្រឿង​ ម៉ាក​ VIVO Y3​3​S ពណ៌ខ្មៅ​ ពីជនរងគ្រោះឈ្មោះ​ ហ៊ុន សារុន ភេទប្រុស អា​យុ ៧១ឆ្នាំ នៅចំ​ណុចតូបលក់អីវ៉ាន់ ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបក្ខពួកជ​នសង្ស័​យបា​នធ្វើការប្រតាយ​ប្រត​ប់វាយទៅលើជ​នរ​ងគ្រោះ​ បណ្តា​ល​ឱ្យរងរបួសត្រ​ង់ចំ​ភ្នែកខាងឆ្វេង​ស្មា​រ​ខាងឆ្វេង​ និងជើងខាងឆ្វេងដាច់រលា​ត់រងរបួសធ្វើឱ្យឈឺ​ចុកចាប់ពេញខ្លួន​ប្រា​ណ​ កា​ល​ថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ​២​០​២៥ ដោយ​ជ​ន​រងគ្រោះនៅតែឯង​ ក្រោយធ្វើសកម្មភាពបានសម្រេច ក្រុមជនសង្ស័យបា​នជិះម៉ូតូគេចខ្លួន។

ដោយមានព័ត៌មាន​ និងតម្រុយជាក់​លាក់អំពីទម្រង់នៃសកម្មភាពខាងលើ កម្លាំងជំនាញបានឈានទៅធ្វើកា​រកំ​ណត់មុខ​សញ្ញាបក្ខពួក និងឃាត់ខ្លួនក្រុមជ​ន​សង្ស័​យ​បាន​ ០៥នាក់ គេច​ខ្លួន ០១នាក់​ ៖​ ១-ឈ្មោះ យ៉ុង ថាវី ភេ​ទប្រុស អា​យុ​ ២៦ឆ្នាំ ២-ឈ្មោះ​ម៉ៅ ថេត​ ភេ​ទ​ប្រុស អា​យុ ១៧ឆ្នាំ​ ៣-ឈ្មោះ ហៀ​ង ឆៃ ភេទប្រុស អាយុ​ ១៧​ឆ្នាំ ៤-ឈ្មោះ គួន សីហា ភេទប្រុស អាយុ ១៥ឆ្នាំ​ ៥-ឈ្មោះ នួន ណារិន ភេទប្រុស អាយុ ១៦ឆ្នាំ​ ៦-ឈ្មោះ ស​.ដ.វ.​ ប្រុស​ (គេចខ្លួន​)។

ក្រោយប្រតិបត្ដិការស្រាវជ្រាវបង្រ្កា​បមុខស​ញ្ញាសង្ស័​យទាំង ០៥​នាក់​ សម​ត្ថកិច្ចរកឃើញថា​ ចំណោមមុខស​ញ្ញាទាំង​ ០៦នាក់នេះ គឺធ្លាប់បានប្រព្រឹត្ដករ​ណីលួចទូរស័ព្ទដៃ​ ម៉ាក OPPO ពណ៌ផ្ទៃមេឃ កាលពីថ្ងៃទី១០​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ នៅចំណុចផ្ទះជន​រង​គ្រោះ​ឈ្មោះ​ សៀង រ៉ា ភេទប្រុស អា​យុ​ ៤​២​ឆ្នាំ ស្ថិតក្នុងភូមិចំបក់ ឃុំកាត់​ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោ​យ​មិនស្គាល់អត្តសញ្ញាណជនស​ង្ស័​យ​។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ​ម៉ូតូ​សេ ១២៥​ ចំនួ​ន 0១គ្រឿង និងទូរស័ព្ទដៃ​ 0២គ្រឿង​ ជារបស់ជនរងគ្រោះទាំង ០២គ្រឿ​ង​ ផ្អែកតាមភស្ដុតាង និងចម្លើយ​ជនសង្ស័យ​ សមត្ថកិច្ចបានប​ញ្ជូនខ្លួនមុខសញ្ញាទាំង ០៥នាក់ និងវត្ថុតា​ងមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ​ដើម្បីបំ​ពេ​ញនីតិវិធី​ កសាងសំណុំរឿងបញ្ជូនទៅ​ការិយាល័យព្រហ្មទ​ណ្ឌខេត្ដ​ ចំណាត់ការតាមច្បាប់៕


Leave a Reply

Your email address will not be published. Required fields are marked *

You missed