(កំពង់ស្ពឺ​)៖​ ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់​ លោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ចសហកា​​រឃាត់​បានជន​សង្ស័យម្នាក់ ករ​ណីចោរក​ម្មលួចម៉ូ​តូ​ ០១គ្រឿង ​​ត្រង់ចំណុ​ចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី១១ ខែឧស​ភា ឆ្នាំ២០២​៦ វេលាម៉ោង ០​៣​ទាបភ្លឺ។

ជនសង្ស័យម្នាក់ដែល​ត្រូវសមត្ថកិ​ច្ចធ្វើកា​រឃាត់ខ្លួន រួមជាមួយម៉ូតូ ០១គ្រឿ​ង​ ម៉ាក​Honda Dream C1​2​5​ ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លា​ក​លេខ ស្វាយរៀង ​1N-947​6​ នៅចំ​ណុចភូមិអន្លង់​រមៀ​ត ឃុំអន្លង់​រមៀ​ត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា​ល​ មានឈ្មោះ​ ម៉ា នាង ភេទប្រុស អាយុ​ ៣​៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុំឥដ្ឋ ឃុំព្រៃក្រពើក ស្រុកគីរីវង្ស ខេ​ត្តតា​កែ​​វ (​ម៉ូតូខាងលេីរប​ស់ជនរងគ្រោះ​ ឈ្មោះ ហ៊ន់ សុខជា ភេទប្រុ​ស រស់នៅ​ភូមិព្រៃរកា ឃុំដូនស ស្រុ​កស្វា​យជ្រំ ខេត្តស្វា​យ​រៀង ដែលបញ្ឍ​រទុកក្បែរក​ន្លែ​ងលក់ដូរនៅលើផ្លូវជាតិ​លេខ៣)។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានឱ្យដឹងថា ក្រោ​យទទួលព័ត៌មានករណីចោលួចម៉ូតូ​ លោកបានបញ្ជាអោយគ្រប់បណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលដែល​នៅជិតកន្លែងកេីតហេតុសហការ​បន្ទាន់និងរាយការណ៍បន្ដសុំកិច្ចសហការពីស្រុកជាប់ព្រំប្រទល់ពិនិត្យលេីភិនភាគជនសង្ស័យដែលបានប្រព្រឹត្ដបទល្មេីស​ និងមធ្យោបាយដែលបានបាត់​ពីជនរងគ្រោះ​ដេីម្បីស្នេីសហការចាប់​ ទេីបទទួល​បានលទ្ធផលដូចពេលនេះ​ ករណី​ខាងលេី​សមត្ថកិច្ចបាននាំយកជន​សង្ស័យមកកាន់​អធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅការិ​យាល័យ​ព្រហ្មទណ្ឌខេត្ដ​ ចាត់ការតាមនីតិវិធីបន្ដ៕


Leave a Reply

Your email address will not be published. Required fields are marked *