ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥៣នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤៖៣០នាទី នៅត្រង់ចំណុចមុខបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ បុល សុខចំណាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូតរួមមាន៖
-ដែកសំប៉ែតមុខស្រួចចំនួន ០២ដើម និង សោរលេខ ០៨ ចំនួន ០១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ)
-ដាវដែកចំនួន ០២ដើម និងកាំបិតចំនួន ០២ដើម
-ស្លាកលេខម៉ូតូចំនួន ០៤សន្លឹក (ភ្នំពេញ1IK-8776, ភ្នំពេញ1GA-7070, បាត់ដំបង1P-9401 និង ស្វាយរៀង1U-8489)។
បច្ចុប្បន្នកម្លាំងជំនាញ នាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

