(កណ្ដាល)៖ អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុមអន្តរាគន៍ល្បាត និង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ក្រាបជាក់ស្តែង ឃាត់បានជនសង្ស័យ ០១នាក់ ឈ្មោះ ឈ្មោះ យូ គីរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរសន្តិសុខអគ្គិសនី រស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំណែកបក្ខពួក ០៦នាក់ រត់គេចខ្លួនរួមមាន៖
-ឈ្មោះ រក្សា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ
-ឈ្មោះ ឡុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបររត់ផាស់អាប់
-ឈ្មោះ ឡា ភេទប្រុស អាយុ៣ ៦ឆ្នាំ មុខរបរមិនពិតប្រាកដ
-ឈ្មោះ អាបុី ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង ០៥នាក់រស់នៅ សង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
-ឈ្មោះ ណេត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរអ្នកដឹកជញ្ចូន រស់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាងចាប់យកមួកការពារសុវត្ថិភាពចំនួន 0១។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់៕

